គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា បានដំណើរការដោយរលូន ទោះបីសេដ្ឋកិច្ចមិនទាន់​មានភាព​ល្អ​ប្រសើរ

2024/10/14 08:43:22 pm        289

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្នុងរយ:ពេល ១០ ឆ្នាំមកនេះ បានបន្តរផ្តល់ឥណទាន និង​ទទួលប្រាក់បញ្ញើរ បានព្រឹត្តិ ទៅដោយល្អប្រសើរ ទោះបីស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅក្នុង​រយៈ​ពេល ៣ ទៅ ៤ ឆ្នាំកន្លងមកនេះ មិនទាន់ដំណើរការទៅដោយរលូន។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន ស្តីពីស្ថានភាព វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្នុងពេលថ្មីៗនេះថា ទាក់ទិន​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅក្នុងរយ:ពេល ១០ ឆ្នាំមកនេះ មានកំណើន​កើន​ឡើង​ខ្ពស់ ទាំងការផ្ដល់ឥណទាន និងប្រាក់បញ្ញើរជាដើម បើទោះបីជា​កម្ពុជា​ទទួល​រង​នូវ​សេដ្ឋកិច្ច​មិន​ទាន់ ប្រាកដប្រជា ស្របពេលកត្តាខាងក្រៅ ក៏កំពុងជួបបញ្ហាជាបន្តបន្ទាប់នៅឡើយ។

លោកជំទាវ ថ្លែងបន្តថា នៅក្នុងកំឡុងពេលការផ្ទុះឡើងជំងឺវិបត្តិ Covid-19 សង្គ្រាមរវាងរុស្សី និង​អ៊ុយក្រែន រួមទាំងមាន សង្គ្រាមនៅមជ្ឃឹមបូព៌ាជាដើម បានធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក ក្នុងនោះកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ដល់ សេដ្ឋកិច្ចផងដែរ ចំណែក​ទាក់​ទិន​ស្ថាន​ភាព​ហិរញ្ញវត្ថុវិញ, ដោយសារធនាគារជាតិកម្ពុជា បានដាក់ចេញនូវវិធានការតឹងរឹង ដើម្បីទប់ ស្ថានភាពផ្សេងៗ ទើបធ្វើឱ្យសុខភាពហិរញ្ញវត្ថុដំណើរការទៅយ៉ាងរលូន។

ជុំវិញបញ្ហានេះដែរ, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា លើកឡើងផងដែរថា បន្ទាប់ពីកម្ពុជាទទួល រងនូវផលប៉ះពាល់ដល់សេដ្ឋកិច្ច ក្នុងនោះចំពោះវិស័យដែលប៉ះពាល់ខ្លាំងគឺ វិស័យអចលទ្រព្យ និងវិស័យទេសចរណ៍ជាដើម។ បន្ថែមពីនេះ អាជីវកម្មខ្នាត​តូច​ក៏​មាន​ការ​ប៉ះពាល់​ច្រើនផងដែរ កត្តាទាំងអស់នេះហើយធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានការធ្លាក់ចុះ។ ដោយមើលឃើញនូវការប៉ះពាល់ទាំងអស់នេះ ទើបរាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ដើម្បី​ទប់​ស្កាត់ ចៀសវាងមានការប៉ះពាល់ កាន់តែធ្ងន់ធ្ងរ។ លោកលើកឡើងបន្តថា ចំណែក​វិស័យ​ដែល​មាន​ការ​កើនឡើង គឺការនាំចេញនិងវិស័យកសិកម្ម វិស័យទាំងពីរនេះ ធ្វើឱ្យមានកំណើន​ដល់​សេដ្ឋកិច្ច​ជាតិ។

ចំណែកលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើក​ឡើង​ស្រដៀង​គ្នាផងដែរថា ចំពោះវិស័យដែលប៉ះពាល់មានដូចជា វិស័យអចលទ្រព្យ, ការកម្ចី​ផ្ទាល់​ខ្លួន​, ផ្នែកសណ្ឋាគារនិងភោជនីយដ្ឋាន, និងវិស័យសំណង់ ជាដើម ខណៈ​ដែល​វិស័យ​កសិកម្ម​មាន​ឥណ​ទាន​មិនដំណើរការទាប ទោះបីជាវិស័យនេះមានហានីយភ័យខ្ពស់ ពាក់ព័ន្ធនិងការប្រែ ប្រួល​អាកាសធាតុ ប៉ុន្តែតាមការវាយតម្លៃទាក់ទង់និងឥណទានគឺមានលក្ខណៈល្អ៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        107
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        89
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm