កូរ៉េខាងត្បូង ព្រមានថា កូរ៉េខាងជើង នឹងឃើញរបបនេះត្រូវបញ្ចប់ ប្រសិនបើធ្វើបាបប្រជាជនរបស់ខ្លួន

2024/10/14 10:14:11 pm        31

កូរ៉េខាងត្បូងកាលពីអាទិត្យ បានព្រមានកូរ៉េខាងជើងថា ប្រទេសនេះ នឹងឃើញ«ការបញ្ចប់នៃរបបរបស់ខ្លួន»ប្រសិនបើបង្កគ្រោះថ្នាក់ដល់ប្រជាជនរបស់ខ្លួន បន្ទាប់ពីកូរ៉េខាងជើង បានគំរាមកំហែង «គ្រោះមហន្តរាយដ៏អាក្រក់»ជុំវិញការបង្ហោះយានដ្រូនរបស់ទីក្រុងសេអ៊ូល នៅពីខាងលើរដ្ឋធានីរបស់ខ្លួននោះ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ បន្ទាប់ពីលោកស្រី គីម យ៉ូ ចុង ( Kim Yo-jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong-un) បានធ្វើការគំរាម នៅក្នុងអត្ថាធិប្បាយដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន មួយថ្ងៃបន្ទាប់ពីរដ្ឋឯកោនេះ បានអះអាងថា កូរ៉េខាងត្បូង បានបង្ហោះយានដ្រូននៅពីខាងលើទីក្រុងព្យុងយ៉ាង ចំនួនបីដង ក្នុងខែនេះ។

ក្រសួងការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយទៅកាន់អ្នកសារព័ត៌មានថា៖«យើងព្រមានយ៉ាងច្បាស់ថា ប្រសិនបើកូរ៉េខាងជើង បង្កគ្រោះថ្នាក់ដល់សុវត្ថិភាពប្រជាជនរបស់យើង ថ្ងៃនោះ នឹងក្លាយជាការបញ្ចប់នៃរបបកូរ៉េខាងជើង»។

ក្រសួង បាននិយាយថា៖«ការអត្ថាធិប្បាយរបស់លោកស្រី គីម យ៉ូ ចុង បានឆ្លុះបញ្ចាំងពីអាកប្បកិរិយាលាក់ពុតរបស់កូរ៉េខាងជើង ដែលបន្តការបង្កហេតុ ហើយថ្មីៗនេះ បានប្រើលេស និងល្បិចកល ដូចជាបង្ហោះបាឡុងផ្ទុកសំរាមជាដើម»។

នៅក្នុងសេចក្តីថ្លែងការណ៍ លោកស្រី បាននិយាយថា កូរ៉េខាងជើង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការសងសឹកដ៏ខ្លាំងក្លាមួយ ក្នុងករណីដែលយានដ្រូនដែលផ្ទុកសម្ភារៈប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ត្រូវបានហោះហើរម្តងទៀត ទៅកាន់កូរ៉េខាងជើង ដោយព្រមានថា «ពេលវេលាវាយប្រហារ» អាចមកដល់ នៅពេលណាមួយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        160
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm