ក្រសួងការងារអំពាវនាវពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ពីការឆបោករបស់មេខ្យល់អូសទាញទៅធ្វើការខុសច្បាប់នៅប្រទេសថៃ

2024/10/14 10:32:35 pm        595

ខណៈមានការអូសទាញពីមេខ្យល់ និងក្រុមហ៊ុនមួយចំនួន ធ្វើការ​អូសទាញ​ឲ្យ​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តី​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ ពិសេសពលករ ត្រូវប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការ​ចាញ់​បោក​តាមរយៈ​ការ​ផ្សព្វ​ផ្សាយ​​ព័ត៌មានមិនពិត។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី១៤ ខែតុលានេះ បាន​ជូនដំណឹងដល់សាធារណជន ជាពិសេសពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការ​នៅ​ប្រទេស​ថៃ និងប្រជាពលរដ្ឋកម្ពុជាដែលមានបំណងស្វែងរកការងារធ្វើនៅប្រទេសថៃថា ថ្មីៗ​នេះ​មាន​ការ​អូសទាញបងប្អូនពីមេខ្យល់ និងក្រុមហ៊ុនមួយចំនួនឱ្យចូលទៅ ប្រទេស​ថៃ​តាម​ទិដ្ឋាការ​ទេសចរណ៍ និងពុំមានឯកសារគ្រប់គ្រាន់ ដើម្បីរង់ចាំ​ចុះ​ឈ្មោះធ្វើកា​រ​តាម​សេចក្តីសម្រេច​រប​ស់​គណៈ​រដ្ឋ​មន្ត្រីថៃ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងបានបញ្ជាក់ថា ការចុះឈ្មោះនេះ នឹងអនុវត្តសម្រាប់តែពលករកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃស្រាប់ជាមួយនិយោជក (ថៅកែ) ប៉ុន្តែមិនមានឯកសារគ្រប់គ្រាន់ប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលពលករដែលទើបឆ្លងដែនចូលប្រទេសថៃថ្មីៗនេះទេ។

 ក្នុងលិខិតដដែលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរម្លឹកឲ្យពលករប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការចាញ់បោកមេខ្យល់ តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងន័យអូសទាញអោយឆ្លងដែនទៅធ្វើការ នៅប្រទេសថៃដោយគ្មានឯកសារស្របច្បាប់ ដែលអាចបណ្តាលឱ្យខាតបង់ពេលវេលា ប្រាក់កាស និងអាចធ្លាក់ខ្លួន ជាជនរងគ្រោះ នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ព្រមទាំងប្រឈមមុខនឹងវិធានការច្បាប់របស់ប្រទេសថៃ។ សម្រាប់ព័ត៌មានបន្ថែមអំពីការងារនៅប្រទេសថៃដោយស្របច្បាប់ សាធារណជន ក៏ដូចអ្នកមានបំណងស្វែងរកការងារធ្វើនៅប្រទេសថៃ សូមទំនាក់ទំនងទៅកាន់ក្រសួងការងារ ឬតាមរយៈប្រព័ន្ធនានាដែលក្រសួងភ្ជាប់ជូនក្នុងសេចក្តីជូនដំណឹងនេះ៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        23
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        130
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm