ទីក្រុងសេអ៊ូល៖ កូរ៉េខាងជើងគ្រោងនឹងបំផ្ទុះផ្លូវឆ្លងកាត់ព្រំដែនជាមួយកូរ៉េខាងត្បូង ចំពេលមានការចោទពីយានដ្រូន

2024/10/14 10:32:59 pm        59


ទីក្រុងសេអ៊ូល នៅថ្ងៃចន្ទ (ទី១៤ ខែតុលា) បានប្រាប់ឲ្យដឹងថា កូរ៉េខាងជើងកំពុងត្រៀមរួចជាស្រេច ដើម្បីបំផ្ទុះផ្លូវឆ្លងកាត់ព្រំដែនដែលមានការប្រឈមមុខផ្នែកយោធាខ្លាំងបំផុត ជាមួយកូរ៉េខាងត្បូង ចំពេលមានសង្គ្រាមពាក្យសម្តីកាន់តែខ្លាំងឡើងៗ បន្ទាប់ពីកូរ៉េខាងជើងបានចោទប្រកាន់គូអរិរបស់ខ្លួនថា បានបញ្ជូនយានដ្រូនហោះពីលើរដ្ឋធានីព្យុងយ៉ាង។

អ្នកនាំពាក្យយោធាកូរ៉េខាងត្បូង បាននិយាយថា កងទ័ពកូរ៉េខាងជើងកំពុងធ្វើការក្រោមការបិទបាំង នៅលើផ្លូវខាងព្រំដែនរបស់ខ្លួន ក្បែរឆ្នេរសមុទ្រភាគខាងលិច និងខាងកើត ដែលទំនងជាការត្រៀមរៀបចំ ដើម្បីបំផ្ទុះផ្លូវ។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា កាលពីសប្តាហ៍មុន កងទ័ពកូរ៉េខាងជើងបាននិយាយថា ខ្លួននឹងកាត់ផ្តាច់ផ្លូវ និងផ្លូវដែកទាំងស្រុង ដែលតភ្ជាប់ទៅកូរ៉េខាងត្បូង និងពង្រឹងតំបន់ នៅខាងព្រំដែនរបស់ខ្លួន។

ដោយឡែក កាលពីថ្ងៃទី១១ ខែតុលា កូរ៉េខាងជើងបានចោទប្រកាន់កូរ៉េខាងត្បូងថា បានបញ្ជូនយានដ្រូន ដើម្បីទម្លាក់ខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើងរាយប៉ាយយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅទីក្រុងព្យុងយ៉ាង ដែលប្រទេសនេះហៅថា ជាការញុះញង់ផ្នែកនយោបាយ និងយោធាដែលអាចនាំឲ្យមានជម្លោះប្រដាប់អាវុធ។

តែនៅពេលឆ្លើយសំណួរ ដែលថា តើយោធា ឬជនស៊ីវិលកូរ៉េខាងត្បូង បានបញ្ជូនយានដ្រូនទៅដែរ ឬអត់នោះ អ្នកនាំពាក្យរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង លោក Lee Sung-jun នៅថ្ងៃទី១៤ ខែតុលានេះ បានបដិសេធការចោទប្រកាន់នេះ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm