រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បាននិយាយថា យ៉ាងហោចណាស់មីស៊ីល ១៤.000គ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៣ ដោយក្រុមហេសបូឡា នៅតែមានអាវុធមិនលើសពីមួយភាគបីនៃឃ្លាំងអាវុធមុនសង្គ្រាម។
គេហទំព័រ Ynet បានដកស្រង់សម្តីលោកនៅពេលប្រជុំគណៈរដ្ឋមន្ត្រីថា៖«ក្រុមហេសបូឡា មានអាវុធតិចជាងបីភាគបីនៃមីស៊ីល និងគ្រាប់កាំភ្លើងធំ។ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក ក្រុមហេសបូឡា បានបាញ់មីស៊ីលច្រើនជាង ១៤.០០០គ្រាប់ [នៅអ៊ីស្រាអែល]។ មីស៊ីលមួយចំនួនទៀត ត្រូវបានកម្ទេចចោល ដោយការវាយប្រហារតាមអាកាស»។
យោងតាមរដ្ឋមន្ត្រីការពារជាតិ ប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ កំពុងដំណើរការទៅតាមការគ្រោងទុក និងមាន«គោលដៅច្បាស់លាស់ណាស់»។
អ៊ីស្រាអែល បាននិងកំពុងធ្វើការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើគោលដៅយោធារបស់ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា នៅពេលដែលខ្លួន បានបើកប្រតិបត្តិការ Northern Arrows។ គោលដៅដែលបានប្រកាសរបស់អ៊ីស្រាអែល គឺបង្កើតលក្ខខណ្ឌសុវត្ថិភាព នៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសនេះ ដើម្បីឲ្យអ្នកស្រុករាប់ម៉ឺននាក់អាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ វិញ។