ប្រព័ន្ធទូទាត់ឆ្លងដែននឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងលើកកម្ពស់ដល់សកម្មភាពពាណិជ្ជកម្ម

2024/10/14 10:56:18 pm        133

ភ្នំពេញ ៖ ការដាក់ឱ្យប្រើប្រាស់ QR Code Payment ឆ្លងដែន រវាងបាគង និង Alipay Plus នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែក ហិរញ្ញវត្ថុ ដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងជាការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងទេស ចរណ៍ជាដើម ។

​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ ការទូទាត់ QR Code ឆ្លងដែនរវាងបាគង និង AliPay Plus នៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២៤ នេះថា កិច្ចសហការរវាងធនាគារជាតិ នៃកម្ពុជា (NBC) និងក្រុមហ៊ុន Ant International គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ NBC ដើម្បីជំរុញ ការធ្វើឌីជីថលនៅទូទាំងប្រទេសកម្ពុជា, ជាក់ស្តែងកាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Ant International ស្តីពី "កិច្ចសហប្រតិបត្តិការទូទាត់ QR Code ឆ្លងព្រំដែន"។ MoU នេះមានគោលបំណងលើកកម្ពស់ប្រតិបត្តិការទូទាត់កូដ QR ឆ្លងដែនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព រវាងបណ្តាញរបស់បាគង តាមរយៈកូដ KHQR និងប្រព័ន្ធអេកូ QR code សកលរបស់ Alipay Plus ។

លោកជំទាវបណ្ឌិត បន្តឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្តពង្រឹង និងធ្វើទំនើបកម្មការទូទាត់ឆ្លងដែន នៅក្នុង តំបន់អាស៊ី និងបណ្តាប្រទេសដៃគូ រហូតមកដល់ពេលនេះ NBC បានដំណើរការគម្រោងបង់ប្រាក់ឆ្លងដែន ដោយជោគជ័យជាមួយ ប្រទេសថៃ, វៀតណាម, ឡាវ PDR, UPI, កូរ៉េខាងត្បូង និងម៉ាឡេស៊ី។ លើសពីនេះ ក្នុងពេលថ្មីៗនេះ NBC បានដាក់ឱ្យដំណើរការ កម្មវិធីទេសចរណ៍បាគង “Bakong Tourist App” ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវសេវាទូទាត់ប្រាក់នៅកម្ពុជា និងគាំទ្រដល់ ឧស្សាហកម្មទេសចរណ៍ តាមរយៈការបើកការទូទាត់តាមប្រព័ន្ធឌីជីថលសម្រាប់ភ្ញៀវអន្តរជាតិ។ ចំណែកព្រឹត្តិការណ៍ថ្ងៃនេះ គឺជា ចំណុចរបត់មួយទៀតសម្រាប់ NBC ដោយបានបង្ហាញពីច្រករបៀងទូទាត់ឆ្លងដែនថ្មីរវាងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់ចំនួន ៩ ផ្សេងទៀត តាមរយៈការប្រើប្រាស់បាគង និង AliPay Plus ។ 

លោកជំទាវបណ្ឌិត ជា សិរី បន្ថែមទៀតថា បន្ទាប់ពីពិធីសម្ពោធនេះ អ្នកប្រើប្រាស់កម្មវិធីទូទាត់អន្តរជាតិជាង ១០ ដែលជា ដៃគូ Alipay Plus អាចស្កេនលេខកូដ KHQR ដើម្បីអាចធ្វើការទូទាត់ក្នុងប្រទេសកម្ពុជាបានផងដែរ ខណៈពេលដែលនៅក្នុងដំណាក់ កាលបន្ទាប់ ប្រជាពលរដ្ឋកម្ពុជា នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់កាបូបលុយឌីជីថលក្នុងស្រុក ដើម្បីបង្កើនប្រសិទ្ធភាពបទពិសោធន៍ នៃការទូទាត់សម្រាប់ការទូទាត់តាមទូរស័ព្ទឆ្លងព្រំដែន នៅពេលធ្វើដំណើរទៅកាន់ប្រទេសចិន និងប្រទេសផ្សេងទៀត ដែលមានការ សហការជាមួយ Alipay ហើយតាមរយៈកម្មវិធី App ទូរស័ព្ទដូចជា AliPay និងដៃគូ Alipay Plus ផ្សេងទៀត បានដំណើរការ ប្រតិបត្តិការរាប់មិនអស់នៅទូទាំងពិភពលោក សម្រួលដល់ដំណើរការទិញ និងធ្វើឱ្យការទិញទំនិញ ព្រមទាំងការបរិភោគអាហារ និង ការទិញទំនិញប្រចាំថ្ងៃ ដោយមិនពិបាក និងមានសុវត្ថិភាព។ ភាពជាដៃគូនេះគឺជាការអភិវឌ្ឍន៍ដ៏មានឥទ្ធិពលបំផុតមួយ ក្នុងការគាំទ្រ ដល់ដំណើរឌីជីថលនីយកម្មរបស់ប្រទេសកម្ពុជា និងជួយពាណិជ្ជករក្នុងស្រុក ចាប់យកឱកាសថ្មីៗនៅក្នុងទិដ្ឋភាពវិវត្តន៍។

សូមបញ្ជាក់ថា ក្រុមហ៊ុន Ant International ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី គឺជាក្រុមហ៊ុនដ៏លេចធ្លោមួយ ដែល ផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ខណៈដែលបានបង្កើតកម្មវិធី AliPay Plus ដើម្បីជួយសម្រួលដល់ ប្រតិបត្តិការសម្រាប់ដៃគូទូទាត់អន្តរជាតិជាង ១០ នៅក្នុងប្រទេសកម្ពុជា រួមទាំង AliPay ពីប្រទេសចិន នឹងកម្មវិធីផ្សេងទៀត៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        88
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        105
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm