លោក Trump និយាយថា អាចគាំទ្រការប្រើប្រាស់យោធាអាមេរិកប្រឆាំងជនជាតិអាមេរិក

2024/10/14 11:18:52 pm        40


លោក Donald Trump កាលពីថ្ងៃអាទិត្យ (ទី១៣ ខែតុលា) បានចេញការគំរាមកំហែងទាក់ទងនឹងការបោះឆ្នោតដ៏អាក្រក់ ចំពោះពួកឆ្វេងនិយម «ជ្រុល» ដោយនិយាយថា លោកអាចគាំទ្រកម្លាំងយោធារបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងជនជាតិអាមេរិកដែលលោកបានពិពណ៌នាថាជា «សត្រូវខាងក្នុង« ប្រសិនបើពួកគេរំខានដល់ការបោះឆ្នោត នៅក្នុងខែវិច្ឆិកា។

ដោយសំដៅទៅលើពលរដ្ឋអាមេរិកជាអ្នកបង្កបញ្ហាជាងជនអន្តោរប្រវេសន៍ដែលលោករិះគន់ថា បានធ្វើដំណើរមកពាសពេញប្រទេសរបស់លោកនោះ លោក Trump បានប្រាប់ទូរទស្សន៍ Fox News ក្នុងកម្មវិធី Sunday Morning Futures ថា៖ «ខ្ញុំគិតថា បញ្ហាធំជាងគេ គឺសត្រូវពីខាងក្នុង ពោលគឺធំជាងសូម្បីតែប្រជាជនដែលចូលមកបំផ្លាញប្រទេសរបស់យើង»។

លោក Trump បាននិយាយថា៖ «ប្រទេសយើងមានមនុស្សអាក្រក់មួយចំនួន ប្រទេសយើងមានមនុស្សបង្កគ្រោះថ្នាក់មួយចំនួន គឺពួកមិនគិតអ្វីសោះដែលមាននិន្នាការឆ្វេងនិយមជ្រុលស។ ប្រសិនបើចាំបាច់ ងាយៗ ពួកគេគួរតែត្រូវបានដោះស្រាយដោយឆ្មាំជាតិ ឬប្រសិនបើពិតជាចាំបាច់ខ្លាំង ត្រូវដោះស្រាយដោយយោធាតែម្ដង។ ព្រោះពួកគេមិនអាចបណ្ដោយឲ្យបញ្ហាធ្ងន់ធ្ងរកើតឡើងបានឡើយ»។

អតីតប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ កំពុងឆ្លើយតបទៅនឹងសំណួរអំពីអ្វីដែលលោករំពឹងថា នឹងកើតមានឡើងនៅថ្ងៃបោះឆ្នោត បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីសប្តាហ៍មុនថា ខណៈដែលលោកជឿថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌នោះ លោកក៏មិនដឹងថា «តើថ្ងៃនោះនឹងដំណើរការទៅដោយស្ងប់ស្ងាត់ដែរ ឬយ៉ាងណា»។

លោក Trump បានអះអាងក្នុងសុន្ទរកថារបស់លោកថា ពលរដ្ឋអាមេរិកាំង គឺ «គ្រោះថ្នាក់ជាងប្រទេសចិន រុស្ស៊ី និងប្រទេសទាំងអស់នេះ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm