លោក Bidenជួបជាមួយអ្នករស់រាន ខណៈលោកស្ទង់ផលប៉ះពាល់ដោយសារព្យុះ Milton

2024/10/14 11:54:30 pm        30

 កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបំពេញទស្សនកិច្ចទៅកាន់តំបន់រងផលប៉ះពាល់ដោយសារព្យុះសង្ឃរានៅទីក្រុង St. Petersburg រដ្ឋ Florida ហើយលោកបានជួបជាមួយអ្នករស់រាន និងស្ទង់ផលប៉ះពាល់បណ្តាលមកពីព្យុះសង្ឃរា Milton កាលពីសប្តាហ៍មុន ។

 ព្យុះ Milton បានឆក់យកអាយុជីវិតមនុស្ស ១៧នាក់ និងជាព្យុះដ៏ខ្លាំងក្លាទី ២ បានវាយប្រហាររដ្ឋតំបន់ឆ្នេរ Florida ក្នុងរយៈពេល ២សប្តាហ៍ ។

 លោកនិយាយថា សាច់ញាតិទាំងអស់នេះ មិនត្រឹមតែបាត់បង់ផ្ទះសម្បែងរបស់ពួកគេទេ ពួកគេបាត់បង់អាយុជីវិត បាត់បង់សមាជិកគ្រួសារ បាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេ ។ សហគមន៍ទាំងមូល បានជន់លិច មនុស្សរាប់លាននាក់ គ្មានចរន្តអគ្គិសនីប្រើប្រាស់ ។

 លោកបន្តថា គ្រោះមហន្តរាយបែបនេះ មានតែការអំពាវនាវឲ្យមានការរួបរួមគ្នាប៉ុណ្ណោះ ។

 បើទោះបីជាព្យុះ Milton មិនបណ្តាលឲ្យរងការខូចខាតដូចក្រុមមន្រី្តព្យាករណ៍ដំបូង ក្រុមអ្នកវិភាគប៉ាន់ប្រមាណពីការខូចខាតចន្លោះពី ៣០ពាន់លានដុល្លារ និង ៦០ពាន់លានដុល្លារ ។

 រដ្ឋបាលរបស់លោក Biden បានអនុម័តជំនួយសហព័ន្ធ ដើម្បីជួយដល់អ្នកស្រុក ហើយរដ្ឋាភិបាលក្នុងស្រុកជាអ្នករ៉ាប់រងការចំណាយ ប៉ុន្តែលោកនិយាយថា ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ ត្រូវការមូលនិធិបន្ថែមទៀតពីសភាសហរដ្ឋអាមេរិក បើទោះបីជាបច្ចុប្បន្នវាគ្រប់គ្រាន់ឈានដល់តម្រូវការព្យុះបន្ទាន់ក៏ដោយ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm