លោក Oleg Ignasyuk អនុប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សានៃភាគីប្រឆាំង នៅក្នុងប្រទេស ស៊ីរី (ផ្នែកនៃក្រសួងការពារជាតិរុស្ស៊ី) បាននិយាយថា មនុស្សជាង៧.000នាក់ បានឆ្លងពីលីបង់ ចូលទៅក្នុងទឹកដីស៊ីរី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
លោក បាននិយាយថា៖«កាលពីថ្ងៃអាទិត្យ មនុស្ស ៧.១១២នាក់ បានឆ្លងកាត់ព្រំដែនរបស់ប្រទេសស៊ីរីពីប្រទេសលីបង់ តាមរយៈប៉ុស្តិ៍ត្រួតពិនិត្យគឺប៉ុស្តិ៍ Al-Arida, Al-Jawasiyeh, Al-Dabousiyah, Jisr Qamar និងប៉ុស្តិ៍ Jdaidet Yabous" ។
លោកក៏បាននិយាយផងដែរថា ក្នុងអំឡុងពេលថ្ងៃនោះ ដែលកងកម្លាំងអាកាសយានិករុស្ស៊ី បានធ្វើការវាយប្រហារតាមអាកាសទៅលើទីតាំងចំនួនពីរនៃការដាក់ពង្រាយក្រុមសកម្មប្រយុទ្ធ ដែលបានចាកចេញពីតំបន់ al-Tanf ដែលត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិក ហើយកំពុងលាក់ខ្លួន នៅក្នុងតំបន់ពិបាកទៅដល់ ក្នុងតំបន់រដ្ឋបាល Deir ez-Zor ។
លើសពីនេះ តាមលើកឡើងរបស់លោក យន្តហោះរបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានរំលោភលើដែនអាកាសរបស់ប្រទេសស៊ីរី នៅក្នុងតំបន់ al-Tanf ចំនួន ១២ដង កាលពីថ្ងៃអាទិត្យ។
លោកបាននិយាយថា៖«យន្តហោះនៃក្រុមចម្រុះអន្តរជាតិប្រឆាំងភេរវករដែលដឹកនាំដោយសហរដ្ឋអាមេ រិក បន្តបង្កើតស្ថានភាពគ្រោះថ្នាក់ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ ឬឧបទ្ទវហេតុ និងធ្វើឲ្យស្ថានការណ៍នៅក្នុងដែនអាកាសរបស់ស៊ីរី កើនឡើងភាពតានតឹង»។

