នគរបាលប៉ាគីស្ថាន ៣នាក់ ស្លាប់ក្នុងហេតុការណ៍វាយប្រហារ នៅទីស្នាក់ការប៉ុស្តិ៍នគរបាល

2024/10/15 01:07:13 am        62

ប្រភពពីនគរបាលបានប្រាប់សារព័ត៌មានថា យ៉ាងហោចណាស់នគរបាល ៣រូប ត្រូវបានសម្លាប់នៅភាគពាយព្យប្រទេសប៉ាគីស្ថាន នៅពេលដែលពួកសកម្មប្រយុទ្ធអ៊ិស្លាមនិយមវាយលុកទីស្នាក់ការប៉ុស្តិ៍នគរបាលស្រុកមួយកន្លែង ក្នុងខេត្ត Khyber Pakhtunkhwa នាថ្ងៃចន្ទ (ទី១៤ ខែតុលា) នេះ។

ប្រភពនគរបាលជាន់ខ្ពស់ បាននិយាយថា ការវាយប្រហារលើបរិវេណដែលមានទាំងទីស្នាក់ការប៉ុស្តិ៍នគរបាលស្រុក និងអគារលំនៅដ្ឋាននោះ កំពុងបន្តមាន ដោយបានបន្ថែមថា អ្នកវាយប្រហារដែលរាប់បញ្ចូលទាំងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតផងដែរ ត្រូវបាន «ឡោមព័ទ្ធ» នៅក្នុងតំបន់នោះ។ លោកបានបញ្ជាក់បន្ថែមថា នគរបាល បានសម្លាប់អ្នកវាយប្រហារ ៣នាក់។

ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃបញ្ហានេះ ប្រភពនោះបាននិយាយថា នគរបាល ៣នាក់ត្រូវបានសម្លាប់ ខណៈពេលដែលទប់ទល់នឹងការវាយលុកទៅលើទីតាំងឈរជើងរបស់នគរបាលស្រុក Bannu ដែលមានព្រំប្រទល់ជាប់នឹងតំបន់របស់កុលសម្ព័ន្ធ North Waziristan តាមបណ្ដោយព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន។

អ្នកនាំពាក្យរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម Tehreek-e-Taliban Pakistan (TTP) បាននិយាយថា ការវាយប្រហារនេះជាស្នាដៃរបស់ក្រុមខ្លួន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        114
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        152
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm