កំណើននាំចេញរបស់ចិន មានការយឺតយ៉ាវយ៉ាងខ្លាំងនៅក្នុងខែកញ្ញា ស្របពេលដែលការនាំចូល បានធ្លាក់ចុះមិនបានរំពឹងទុក ទាបជាងការព្យាករណ៍ក្នុងគំលាតធំ និងបង្ហាញថា ក្រុមហ៊ុនផលិតត្រូវតែកាត់បន្ថយតម្លៃ ដើម្បីបំលាស់ទីសារពើភ័ណ្ឌ មុនការដំឡើងពន្ធពីដៃគូពាណិជ្ជកម្មជាច្រើន ។
សន្ទុះនាំចេញ បានក្លាយជាចំណុចត្រចះត្រចង់សម្រាប់សេដ្ឋកិច្ចចិន ដែលពិបាកទទួលបានការអូសទាញ ដោយសារតម្រូវការក្នុងស្រុកខ្សោយ និងវិបត្តិបំណុលទីផ្សារអចលនទ្រព្យ ។
ទិន្នន័យគយ បានបង្ហាញនៅថ្ងៃចន្ទនេះថា ការដឹកជញ្ជូនទៅក្រៅប្រទេសចេញពីប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទី ២របស់ពិភពលោកមួយនេះ បានកើនឡើង ២,៤ភាគរយ កាលពីខែមុន ដែលជាការយឺតយ៉ាវខ្លាំងបំផុត ចាប់តាំងពីខែមេសា ធ្វើពួកគេខកខានកំណើនព្យាករណ៍ទុកចំនួន ៦ភាគរយ នៅក្នុងការស្ទង់របស់សេដ្ឋវិទូទីភ្នាក់ងារព័ត៌មានរ៉យទ័រ ហើយនិងកំណើន ៨,៧ភាគករយ កាលពីខែសីហា ។
ដោយឡែក ការនាំចូលកើនឡើងចំនួន ០,៣ភាគរយ ពោលគឺខកខានការរំពឹងទុកកំណើនចំនួន ០,៩ភាគរយ ហើយនិងទាបជាងកំណើនលើកមុនដែលមានចំនួន ០,៥ភាគរយ ៕


