តំណាងក្រសួងទេសចរណ៍កម្ពុជា ស្វែងយល់ពីកីឡាទេសចរណ៍នៅប្រទេសថៃ

2021/10/08 04:10:20 pm        149

ភ្នំពេញ៖ ឯកឧត្តម សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា កាលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី នួន ផានឡាំសាំ (លោកស្រី ប៉េង) គណៈគ្រប់គ្រង និងជាប្រធានក្លឹបបាល់ទាត់ជំរើសជាតិថៃ ដើម្បីលើកកម្ពស់ទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងតំណាងវិស័យឯកជនថៃក្នុងវិស័យកីឡាបាល់ទាត់ក្នុងន័យលើកកម្ពស់វិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត។

ក្នុងឱកាសនោះ ឯកឧត្តម សុខ សុក្រឹត្យា និងលោកស្រី នួន ផានឡាំសាំ(លោកស្រី ប៉េង) បានថ្លែងអំណរគុណគ្នាទៅវិញទៅមក ក្នុងការផ្តល់ពេលវេលា និងទីកន្លែងដ៏សមរម្យ និងបានរំលឹកអំពីទំនាក់ទំនងល្អរវាងកម្ពុជា-ថៃ

ដែលមានតាំងពីយូរលង់ណាស់មកហើយ និងបានស្នើភាគីថៃបន្តរក្សា និងបង្កើនទំនាក់ទំនងល្អនេះយូរអង្វែងតទៅ ជាពិសេស ការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀតរវាងអ្នកនយោបាយខ្មែរ-ថៃ ជំនាន់ថ្មីដែលជាអ្នកបន្តវេន។ 

ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា និងលោកស្រីនួន ផានឡាំសាំ បានពិភាក្សាផ្លាស់ ប្តូរយោបល់គ្នាទៅវិញទៅមកអំពីបទពិសោធន៍ក្នុងការរៀបចំចងក្រងក្រុមកីឡាបាល់ទាត់នារី ដោយក្នុងនោះ ឯកឧត្តមបណ្ឌិត សុខ

សុក្រឹត្យា បានបង្ហាញក្តីសង្ឃឹមក្នុងការបង្កើតក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជានាពេលខាងមុខ។ 

លោកស្រី នួន ផានឡាំសាំ បានមានប្រសាសន៍បន្ថែមថាការជ្រើសរើសចងក្រងជាក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារី ទាមទារពេលវេលា និងការអត់ធ្មត់ខ្ពស់។ កិច្ចសហការក្នុងវិស័យកីឡាទេសចរណ៍រវាងកម្ពុជា-ថៃ

និងកិច្ចការចាំបាច់ដទៃទៀតនឹងនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសទាំងពីរដែលជាប្រទេសជាប់ព្រំដែនគ្នា និងជាមិត្តជិតខាងដ៏ល្អ ដែលរួមកសាងប្រទេសជាតិជាមួយគ្នានោះ៕ អត្ថបទ៖​ បាន ចក់

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm