អ៊ុយក្រែន ទទូចឱ្យប្រេស៊ីលចាប់ខ្លួនលោកពូទីន ប្រសិនបើលោកចូលរួមក្នុងកិច្ចប្រជុំកំពូល G20

2024/10/15 05:57:36 pm        80

រដ្ឋអាជ្ញាកំពូលរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា លោកបានទទួលព័ត៌មានសម្ងាត់ដែលបង្ហាញថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសប្រេស៊ីល នៅខែក្រោយ ហើយបានអំពាវនាវឱ្យអាជ្ញាធរនៅទីនោះ អនុវត្តដីកាសម្រាប់ការចាប់ខ្លួនលោក ប្រសិនបើលោកពូទីន បង្ហាញខ្លួន។

តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុងឡាអេ បានចេញដីកាសម្រាប់ លោក ពូទីន កាលពីខែមីនាឆ្នាំ ២០២៣ ប្រហែលរយៈពេលមួយឆ្នាំ បន្ទាប់ពីការវាយលុកពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មសង្រ្គាមនៃការនិរទេសកុមារ។

រុស្ស៊ី បានច្រានចោលការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ហើយវិមានក្រឹមឡាំង ក៏បានច្រានចោលដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ដោយ«ទុកជាមោឃៈ»។ នៅពេលត្រូវបានសួរថាតើលោក ពូទីន នឹងចូលរួមក្នុងកិច្ចប្រជុំរបស់បណ្តាប្រទេសមានសេដ្ឋកិច្ចឈានមុខគេទាំង២០របស់ពិភពលោកដែឬទេ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ ថា «ទេ ប៉ុន្តែនៅពេលដែលការសម្រេចចិត្តត្រូវបានធ្វើឡើង យើងនឹងប្រាប់អ្នកទាំងអស់គ្នាឱ្យដឹង»។

អគ្គរដ្ឋអាជ្ញាប្រទេសអ៊ុយក្រែន លោក Andriy Kostin បានប្រាប់សារព័ត៌មានរ៉យទ័រ ក្នុងបទសម្ភាសន៍ថា «វាមានសារៈសំខាន់សម្រាប់សហគមន៍អន្តរជាតិក្នុងការឈររួបរួម និងនាំយក លោក ពូទីន ឲ្យមកទទួលខុសត្រូវ»។ លោក Kostin បាននិយាយថា ដោយសារតែមាន «ព័ត៌មានថា លោក ពូទីន អាចចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសប្រេស៊ីល លោកអគ្គរដ្ឋអាជ្ញា បានបញ្ជាក់ជាថ្មីម្តងទៀតថា វាជាកាតព្វកិច្ចសម្រាប់អាជ្ញាធរប្រេស៊ីល ក្នុងនាមជារដ្ឋភាគីនៃសហលក្ខន្តិកៈទីក្រុងរ៉ូម ដើម្បីចាប់ខ្លួន លោក ពូទីន ប្រសិនបើលោកហ៊ាន ទៅធ្វើទស្សនកិច្ចនៅទីនោះ។

ប្រទេសប្រេស៊ីល បានផ្ញើលិខិតអញ្ជើញជាលក្ខណៈស្តង់ដារមួយសម្រាប់ការចូលរួមកិច្ចប្រជុំនៅថ្ងៃទី ១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា នៅទីក្រុង Rio de Janeiro នៃក្រុមប្រទេស G20 ប៉ុន្តែពុំបានទទួលការបញ្ជាក់ដែលថា លោក មានផែនការចូលរួមឬយ៉ាងណានោះទេ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលប្រេស៊ីលពីររូប។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        82
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        118
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm