UN៖ យុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងជុំទីពីរ បានចាប់ផ្តើមនៅភាគកណ្តាលតំបន់ហ្កាហ្សា

2024/10/15 06:10:03 pm        85

ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយថា ជុំទី២ នៃយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើង បានចាប់ផ្តើមនៅភាគកណ្តាលនៃតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ (១៤ តុលា)។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ក្នុងរយៈពេលតិចជាងពីរសប្តាហ៍ UNRWA ដែលជាទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន អង្គការសុខភាពពិភពលោក និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ មានគោលបំណងចាក់វ៉ាក់សាំងកុមារប្រហែល ៥៩០.០០០នាក់ អាយុក្រោម ១០ឆ្នាំ ជាមួយនឹងការចាក់ដូសទី២ នៃវ៉ាក់សាំងបង្ការជំងឺស្វិតដៃជើង។

OCHA បន្ថែមថា “ដើម្បីចាក់វ៉ាក់សាំងកុមារឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ភាគីទាំងអស់ត្រូវតែគោរពការផ្អាកប្រយុទ្ធមនុស្សធម៌ក្នុងតំបន់”។ យុទ្ធនាការវ៉ាក់សាំងនេះធ្វើឡើងបន្ទាប់ពីជុំទីមួយ ដែលត្រូវបានអនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែកញ្ញា ដោយចាក់បានកុមារជាង ៥៥៩.០០០នាក់។

ដូចនិងជុំទីមួយដែរ ជុំទីពីរនេះនឹងមានបីដំណាក់កាល ដែលវគ្គនីមួយៗមានយុទ្ធនាការបីថ្ងៃ និងទុកពេលមួយថ្ងៃដើម្បីទៅទីតាំងផ្សេង។ អង្គការយូនីសេហ្វ បាននិយាយកាលពីសប្តាហ៍មុនថា ការផ្អាកប្រយុទ្ធមនុស្សធម៌នៅក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានយល់ព្រមដើម្បីអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងជុំទីពីរនោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        82
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        118
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm