រដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ថ្វាយព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប១២ឆ្នាំ

2024/10/15 06:15:17 pm        128

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ គម្រប់១២ឆ្នាំ (១៥ ខែតុលា ឆ្នាំ២០១២ - ១៥ ខែតុលា ឆ្នាំ២០២៤)។ ពិធីនេះប្រារព្ធធ្វើនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ស៊ីវ រុន ប្រធានប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា៖ ក្នុងនាមកូនចៅទាំងអស់គ្នា ចូលរួមក្នុងភាពក្រៀមក្រំ និងសូមលំឱនកាយវាចាចិត្ត គោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ សម្តេចតា សម្តេចតាទួត ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត និងចងចាំជានិច្ច នូវព្រះរាជបូជនីយកិច្ចក្នុងការដឹកនាំទាមទារយកបាននូវឯករាជ្យជាតិ កិច្ចការពារ បូរណភាពទឹកដី និងការភិវឌ្ឍប្រទេសប្រកបដោយសុខសន្តិភាព ជូនជាតិ មាតុភូមិកម្ពុជា និងប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស ប្រកបដោយសេចក្តីសុខថ្លៃថ្នូរ ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនជារៀងរហូតមកដល់បច្ចុប្បន្ននេះ។ ព្រះអង្គបានបូជាព្រះកាយ ចិត្តក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ទទួលបាននូវសេរីភាព និងការបង្រួបបង្រួមជាតិតែមួយ ធ្ធ្វើឱ្យប្រទេសកម្ពុជាមានឈ្មោះល្បីល្បាញក្នុងឆាកអន្តរជាតិរហូតដល់សព្វថ្ងៃនេះ។

ឯកឧត្តមបានបន្តថា ការបាត់បង់ព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តមនៃព្រះអង្គ សម្តេចព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ គឺជាការបាត់បង់ព្រះមហាក្សត្រខ្មែរដ៏មហាឆ្នើម ដែលជានិច្ចកាល ទ្រង់បានបំពេញព្រះរាជបូជនីយកិច្ច ដើម្បីឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា វៀងវៃគ្រប់កាលៈទេសៈ។ ថ្វីបើ បានឃ្លាតឆ្ងាយទៅហើយក៍ពិតមែន ប៉ុន្តែព្រះរាជលំអាន ព្រះវីរគំរូដ៏ឆ្នើមលើគ្រប់វិស័យរបស់ព្រះអង្គសម្តេចឪ សម្តេចតា ជាអម្ចាស់ទ្រង់ស្ថិតនៅជានិច្ចក្នុងមនសិការ និងឆន្ទៈរបស់យើងខ្ញុំ ទាំងអស់គ្នាដែល ជាកូនចៅ ចៅទួតព្រះអង្គ ពិតជានៅគង់វង្សស្ថិតស្ថេរជាអមតៈរៀងរហូត ដែលមិនអាចមាន ថ្ងៃណាបំភ្លេចបានឡើយ ។ នៅក្នុងឱកាសនោះគណអធិបតីបានប្រគេនចង្ហាន់ ទេយ្យទាន ដល់ព្រះដង្ឃចំនួន៩អង្គ ដើម្បីឧទ្ទិសថ្វាយព្រះរាជកុសល្យ ដល់ព្រះវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋិ ផងដែរ ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        152
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        134
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm