ការប្រជែងគ្នារវាងចិន និងសហភាពអឺរ៉ុបបានឡើងកម្តៅនៅឯពិព័រណ៍រថយន្តក្រុងប៉ារីស ខណៈការដំឡើងពន្ធលើរថយន្តអគ្គិសនីជិតចូលមកដល់

2024/10/15 06:20:08 pm        84

ក្រុមហ៊ុនផលិតរថយន្តរបស់ចិន និងសហភាពអឺរ៉ុប បានជួបគ្នានៅឯពិព័រណ៍រថយន្តនៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃចន្ទ ១៤ តុលា ខណៈភាពតានតឹងកំពុងកើនឡើងទន្ទឹមនឹងសហភាពអឺរ៉ុបត្រៀមដំឡើងពន្ធនាំចូលដ៏ខ្ពស់លើរថយន្តអគ្គិសនីផលិតនៅប្រទេសចិន ហើយឧស្សាហកម្មនេះកំពុងទប់ទល់ទៅនឹងតម្រូវការធ្លាក់ចុះ។

ព្រឹត្តិការណ៍ឆ្នាំនេះ ដែលជាពិព័រណ៍រថយន្តដ៏ធំបំផុតនៅអឺរ៉ុប លេចមុខឡើងចំពេលវេលាដ៏ក្ដៅគគុក។ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបដែលជួបការលំបាកដោយសារប្រាក់ចំណូលធ្លាក់ចុះ ត្រូវបង្ហាញថាពួកគេនៅតែស្ថិតក្នុងហ្គេមនេះ ខណៈបណ្ដាគូប្រជែងរបស់ចិនមានបំណងរក្សាការឈរជើងនៅក្នុងទីផ្សារពោពេញដោយការប្រកួតប្រជែង។

យោងតាមនាយកប្រតិបត្តិនៃកម្មវិធី Paris Auto Show លោក ស៊ើច ហ្គាចត់ (Serge Gachot) ម៉ាកយីហោរថយន្តល្បីៗរបស់ចិនចំនួន៩ រួមទាំង BYD និង Leapmotor កំពុងដាក់បង្ហាញម៉ូដែលចុងក្រោយបំផុតរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ ។

គួររម្លឹកថាកាលពីដើមខែនេះ បណ្ដារដ្ឋជាសមាជិកសហភាពអឺរ៉ុបបានគាំទ្រតិចតួចលើការដំឡើងពន្ធនាំចូលលើរថយន្តអគ្គិសនី ផលិតដោយប្រទេសចិនរហូតដល់ ៤៥% ដែលមានន័យថា ជាការប្រឆាំងនឹងអ្វីដែលទីក្រុងព្រុចសែល និយាយថាជាការឧបត្ថម្ភធនមិនយុត្តិធម៌ពីទីក្រុងប៉េកាំងដល់ក្រុមហ៊ុនផលិតរបស់ចិន។ ទីក្រុងប៉េកាំងបដិសេធការប្រកួតប្រជែងមិនយុត្តិធម៌ ហើយបានគំរាមចាត់វិធានការឆ្លើយតបវិញនាពេលខាងមុខ៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        8
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        25
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm