សម្តេចធិបតី អំពាវនាវឱ្យកងប្រដាប់អាវុធរួមថែរក្សាសន្តិភាព និងទប់ស្កាត់អ្នកដែលចង់បំផ្លាញសន្តិភាព

2024/10/15 07:57:38 pm        164

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវយ៉ាង​ទទូច​ដល់​កងកម្លាំង​ប្រដាប់អាវុធទាំងអស់​ រួមទាំងប្រជាពលរដ្ឋខ្មែរផងដែរ ត្រូវរួមគ្នាជាធ្លុងមួយ​ដើម្បី​បន្តថែរក្សាការពារសុខ សន្តិភាព​ ដែលថ្នាក់ដឹកនាំជំនាន់មុនរកបានមកដោយលំបាក ហើយត្រូវទប់ស្កាត់​ឱ្យខាងតែបានចំពោះជន ជ្រុលនិយមណា ដែលមានចេតនាចង់បំផ្លិចបំផ្លាញ​សុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ ។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពនៃខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ នៃការបង្កើតកងពលតូច លេខ៧០ នៅព្រឹកថ្ងៃទី១៥ ខែតុលា នេះ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែង​បញ្ជាក់ជា ថ្មីថា សន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបានសម្រាប់ជំរុញការរីកចម្រើន​របស់​ប្រជាជាតិមួយ ហើយកងទ័ព គឺ ជាតួអង្គដ៏សំខាន់បំផុតក្នុងការថែរក្សាទឹក ដី និងថែរក្សាការពារនូវសុខសន្តិភាពនេះ ។

ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋនៃកម្ពុជាក៏បានប្រកាសជាថ្មីម្តងទៀតផងដែរថា មហិច្ឆតា ធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ ​គឺប្តេជ្ញាការពារឲ្យបាន​ដាច់ខាត​នៃការប៉ុនប៉ង​ណាមួយ​ ដែលបង្កើតភ្លើងសង្រ្គាម ដែលនាំឲ្យប្រទេសជាតិមានខ្ទេចខ្ទាំ។ យ៉ាងណាក៏ដោយសម្តេចធិបតី ​នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះកងកម្លាំង​ប្រដាប់​អាវុធទាំងអស់​ដែលបានរួម​សហការគ្នា​ទប់ស្កាត់​បានទាន់ពេល​វេលាចំពោះក្រុមជ្រុលនិយម​មួយ​ក្តាប់តូច ដែលមានចេតនាបះបោរចង់​ផ្តួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់ ​ក្នុងថ្ងៃទី ១៨សីហា កន្លងទៅនេះក្រោមការ​ញុះញង់​អុចអាល​របស់​ពួក​អគតិមួយក្តាប់​តូចនៅក្រៅស្រុកផងដែរ ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        36
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        133
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm