សម្តេចធិបតី បញ្ជាឱ្យផ្អាកបញ្ជូននិស្សិតទៅធ្វើកម្មសិក្សានៅប្រទេសដែលមានការប្រឈម ដោយសង្គ្រាម

2024/10/15 08:12:05 pm        192

សម្តេចធិបតី នាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ដាក់បទបញ្ជាឱ្យបណ្តាអង្គភាព ក្រសួង ស្ថាប័ននានា របស់រាជរដ្ឋាភិបាល ផ្អាកការបញ្ជូននិស្សិត​ទៅធ្វើកម្ម​សិក្សានៅ​ប្រទេស ដែលមាន​ការប្រឈម​ដោយសង្គ្រាមជាពិសេសនៅប្រទេសអ៊ីស្រាអែល។

សម្តេចធិបតីនាយឧត្តមសេនីយ៍ផ្កាយមាស៤ ​បានដាក់បទបញ្ជាបែបនេះ ខណៈអញ្ជើញជាអធិបតី​ក្នុងពិ​ធីអប​អរ​សាទរ​ខួប​អនុស្សាវរីយ៍លើកទី៣០ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើង គោក(១៥ តុលា ១៩៩៤-១៥ តុលា ២០២៤)នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥តុលានេះ ​​ ។

សម្តេច បានមានប្រសាសន៍ថា ក្រោយពី១ឆ្នាំ នៃស្ថានការណ៍ដែលកំពុងតែកើនឡើងថែម​ទៀតនៅ​ប្រទេស​ដែល​កំពុងប្រឈមនូវស្ថានភាពគ្រោះថ្នាក់ដោយសារសង្គ្រាមនោះ បើទោះបីយើងមិនមាន យន្ត​ហោះ ដើម្បី​ដឹកនិស្សិត​របស់​​យើងចេញមក ប៉ុន្តែការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល​ជាមួយនិស្សិត និងប្រជាពលរដ្ឋ​យើងដែល​រស់​នៅ​ក្នុង​តំបន់​សង្គ្រាមនោះ មិនចោលទេ ហើយសូមផ្តាំព័ត៌មាននេះជូនទៅឪពុក ម្តាយ មាតា បិតា ថា រាជរដ្ឋាភិបាលបើ​ទោះ​បី​នៅ​ប្រទេសយើងមានសន្តិភាព​ យើងក៏មិនបានភ្លេចប្រជាពលរដ្ឋយើង ​ដែលបានរស់នៅ និងរងប្រឈម​នៅ​តំបន់​ដែល​មាន​គ្រោះ​ថ្នាក់ដោយសារសង្គ្រាមនៅប្រទេសអ៊ីស្រាអែលនោះឡើយ។

សម្តេចធិបតី ក៏បានបន្តថា សម្រាប់កងទ័ពមួកខៀវរបស់យើងនៅទីនោះ ដែលមាន១៨៤នាក់​ នៃកងអនុសេនាធំ វិស្វកម្ម និងពហុជំនាញ វត្តមានមានមុខជាក់ស្តែង១៧៧នាក់ ដោយសារ៧នាក់ទៀតអ្នកខ្លះច្បាប់ និងអ្នកខ្លះ​ជាប់​បេសកកម្មផ្សេង​ដឹកនាំ​ដោយវរៈសេនីយ៍ឯក សោម នាងហ៊ី ជាស្ត្រី​ ជានាយទាហាននារីម្នាក់ ដែលមាន​ភាព​អង់​អាចក្លាហាន និងភាពម្ចាស់ការ សម្តេចបានទាក់ទងទូរស័ព្ទជាមួយជាប់ជាប្រចាំ​ បន្ថែមលើអ្វី​ដែល​ឯកឧត្តម ទៀ សីហា ​និងឯកឧត្តម សុខ ចិន្តាសោភា ដើម្បីតាមដាន ដើម្បីឱ្យពួកគាត់ប្រុងប្រយ័ត្ន៕អត្ថបទ មុត​ សុទ្ធ


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        42
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm