ពលរដ្ឋបន្តនាំគ្នាស្នើសុំបណ្ណ ប.ស.ស. ដោយស្ម័គ្រចិត្តដើម្បីទទួលសេវាថែទាំសុខភាពឥតគិតថ្លៃ

2024/10/15 10:14:35 pm        955

រហូតមកដល់បច្ចុប្បន្ននេះបានមើលឃើញថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ផ្សេងៗគ្នា នៅ​តែ​បន្ត​នាំ​គ្នាម​ក​ស្នើសុំប័ណ្ណ ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត ដើម្បីទទួល​បាន​សេវា​ថែ​ទាំ​សុខ​ភាព​ដោយមិនគិតថ្លៃ ខណៈប្រជាពលរដ្ឋជាច្រើនសិបនាក់ បានចាត់ទុកបណ្ណនេះ ជាអាយុ​ជីវិត​ទី​២ ក្នុងការធានារ៉ាប់រងសុខភាពនៅពេលមានបញ្ហាសុខភាព។

ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៥ តុលា ឆ្នាំ២០២៤នេះ លោក ឃុន សុជាតិ ពលរដ្ឋមកពីខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងអង្គុយរងចាំទទួលប័ណ្ណ ប.ស.ស. របស់​សមាជិកក្រុមគ្រួសារ បាននិយាយឲ្យដឹងថា លោកពិតជាមានអារម្មណ៍សប្បាយចិត្ត និងកក់​ក្តៅ​ច្រើន​ជាងមុន នៅពេលដែលរដ្ឋាភិបាលអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទៅអាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. នេះបានដូចទៅនឹងមន្រ្តីរាជការ និងបុគ្គលិកក្រុមហ៊ុនដូចគ្នា ពីព្រោះប័ណ្ណនេះ នឹងជួយ​សម្រួល​ច្រើន​ក្នុងការចំណាយប្រាក់កាក់ នៅពេលមានបញ្ហា ឬករណីចាំបាច់បន្ទាន់​ណា​មួយ​ខាង​ផ្នែក​សុខភាព។

លើកឡើងស្រដៀងគ្នាខាងលើនេះ ក្រុមប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញដូចគ្នា បានលើក​ឡើង​ថា តាមរយៈគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គិតចាប់តាំងពីអាណត្តិទី១ រហូត​ដល់​ទី៧​នេះ​ ពិតជាមានការយកចិត្តទុកដាក់ និងគិតគូរជាខ្លាំងមកកាន់ប្រជាពលរដ្ឋទាំងអស់។ ជាពិសេស ការផ្តល់នូវការគាំពារផ្នែកសង្គមតាមរយៈបេឡាជាតិសន្តិសុខសង្គម ធ្វើឲ្យប្រជា​ពលរដ្ឋ​មាន​អារម្មណ៍ថាកក់ក្តៅ និងមិនមានក្តីបារម្ភច្រើនទៀតនោះទេ ពិសេសនៅពេលមាន បណ្ណ ប.ស.ស គឺ​ពិតជាជួយសម្រាលបន្ទុកក្នុងការចំណាយបានយ៉ាងច្រើន នៅពេលមា​ន​បញ្ហា​សុខ​ភាព​ត្រូវ​ទៅ​ពេទ្យ​។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍បញ្ជាក់ថា រហូតមកដល់ពេលនេះ បេឡា​ជាតិ​សន្តិសុខ​សង្គមបានពង្រីកសាខាតាមបណ្តារាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ចំនួន៣៨។ បន្ថែមពីនេះ ក៏បានពង្រីកសាខានៅក្នុងផ្សារទំនើបអ៊ីអន ម៉ល ទាំង៣ទីតាំងផងដែរ ដើម្បីបង្កភាព​ងាយ​ស្រួល និងបង្ខិតសេវាសាធារណៈឲ្យគៀកប្រជាពលរដ្ឋដែលជាសមាជិក និងប្រជា​ពលរ​ដ្ឋ​ទូទៅ។​ ឯកឧត្តម បានបន្តទៀតថា ចាប់ពីដើមខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ បេឡាជាតិ​សន្តិសុខ​សង្គម ក៏បាននិងកំពុងរៀបចំផ្សព្វផ្សាយ និងចុះបញ្ជីចល័តតាមផ្សារ និងទីតាំងទីប្រជុំ​ជន​សរុប​ចំនួន ១៧ទីតាំងបន្ថែមទៀតក្នុងរាជធានីភ្នំពេញ ខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្ត​សៀមរាប តាកែវ កំពង់ចាម និងខេត្តបាត់ដំបង។ ដោយឡែក គិតមកដល់ពេលនេះ មូល​ដ្ឋាន​សុខាភិបាល​ដែលជាដៃគូសហការជាមួយបេឡាជាតិសន្តិសុខសង្គមមានចំនួន ១,៥៧៩មូលដ្ឋាន​សុខាភិបាល​។

បុគ្គលស្វ័យនិយោជន៍ និងសមាជិក ប.ស.ស. គិតចាប់ពីការដាក់ឲ្យដំណើរការនៅថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ (១១ខែ) ដែលបានចុះក្នុងបញ្ជីឈ្មោះរបស់បេឡាជា​តិ​សន្តិ​សុខសង្គម មានចំនួនសរុបជិត ៥០ម៉ឺននាក់ ក្នុងនោះ បុគ្គលស្វ័យ​និយោជន៍​ដែលរក​ប្រាក់​ចំណូ​លដោ​យខ្លួ​នឯង មានចំនួន ៣៧៦ពាន់ ៨១៨នាក់។ រីឯអ្នកនៅក្នុងបន្ទុក ប.ស.ស. មាន​ចំនួន ១២២ពាន់ ៤៨នាក់។

សូមបញ្ជាក់បន្ថែមទៀតថា បេឡាជាតិសន្តិសុខសង្គម ក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុង​នោះ​សម្រា​ប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន ពេល​ក្លាយ​ជា​សមាជិក ប.ស.ស. មានន័យថា កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបាន​អត្ថ​ប្រយោជន៍ ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីពេទ្យសាធារណៈ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នឹងផ្តល់ប្រាក់វិភាជន៍បូជាសព៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm