សម្ដេចធិបតី ហ៊ុន ម៉ាណែត ​ឯកភាពឲ្យផ្លាស់ប្ដូររចនាសម្ព័ន្ធក្បាលម៉ាស៊ីន ដឹកនាំពន្ធនាគារព្រៃស «ម១» ដើម្បីបង្កើនប្រសិទ្ធភាពការងារ

2024/10/15 10:45:47 pm        895

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ពន្ធនាគារព្រៃស (ម១) នឹងត្រូវផ្លាស់ប្ដូររចនាសម្ព័ន្ធ ជាពិសេសក្បាលម៉ាស៊ីនដឹកនាំ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្រោយបែកធ្លាយវីដេអូផឹកស៊ី ក្នុងពន្ធនាគារនេះ។

សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា សម្តេចបានជជែកជាមួយឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួចហើយ ករណីបង្ហោះវីដេអូផឹកស៊ីក្នុងពន្ធនាគារ ដែលត្រូវបានគេចែកចាយ តាមបណ្តាញសង្គមហ្វេសប៊ុក។ ករណីនេះ ពន្ធនាគារព្រៃស សម្ដេចបានឯកភាពឱ្យផ្លាស់ប្ដូរក្បាល​ម៉ាស៊ីន ដើម្បីពង្រឹងស្ថាប័ននេះ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ម្សិលម្ង៉ៃនេះឃើញ គេជប់លៀង បង្ហោះហ្វេសប៊ុក​ពីក្នុងគុក។ ខ្ញុំបានជជែកជាមួយ ឯកឧត្តម ស សុខា ពីម្សិលម្ង៉ៃ ប្រគល់ភារកិច្ចឲ្យមើល​ពិនិត្យ​អាហ្នឹងឡើងវិញ ឆែកមើល​ ស្រាវជ្រាវមើលរឿងហ្នឹងវាយ៉ាងម៉េច។ ព្រោះហ្វេសប៊ុកនេះ រញ៉េរញ៉ៃ​ណាស់ ជួនកាលវីដេអូ ១០ឆ្នាំទើបចេញឥលូវ ប៉ុន្តែធ្វើយ៉ាងណា ជាពិសេសធ្វើការកែទម្រង់ពង្រឹង ពន្ធនាគាររបស់យើង។ ម្សិលមិញ ឯកឧត្តម ស សុខា បានរាយការណ៍មក ទី១៖ ពង្រឹង ម១នេះ តាមរយៈការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំតែម្តង ដើម្បីពង្រឹងស្ថាប័ននេះ... »។

សូមជម្រាបថា ថ្មីៗនេះ មានការចែកចាយព្រោងព្រាត ករណីវីដេអូផឹកស៊ីក្នុងពន្ធនាគារ ដែលបង្ហាញភាពកម្សោយ នៃការដឹកនាំស្ថាប័នពន្ធនាគារព្រៃស ឬ ម១៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm