កីឡាករចាស់ក្មេងនៅសង្កាត់ស្ពានថ្មខិតខំហ្វឹកហាត់អុំទូក ដើម្បីត្រៀមចូលរួម​ព្រះរាជពិធីបុណ្យអុំទូក

2024/10/15 10:54:39 pm        891

ពលរដ្ឋចាស់ក្មេងជាច្រើន រស់នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្ម័គ្រចិត្ត​ធ្វើជា​កីឡាករអុំទូក សម្រាប់វត្តចំការខ្សាច់ ក្នុងសង្កាត់របស់ខ្លួន។ ការស្ម័គ្រចិត្តកើតចេញពីក្ដីស្រឡាញ់នេះ ជុំរុញឱ្យពួកគាត់ទាំងអស់គ្នាជួបជុំហ្វឹកហាត់រៀងរាល់​ល្ងាចក្រោយសម្រាកពីការងារចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ជារៀងរាល់ល្ងាច ចាប់ពីម៉ោង ៦.៣០នាទី ពលរដ្ឋប្រុសៗពេញដោយកម្លាំងរស់នៅសង្កាត់ស្ពានថ្ម តែងមកជួបជុំគ្នានៅពីមុខវត្ត ចំការខ្សាច់ ដើម្បីហ្វឹកហាត់អុំទូកលើបង្គង ដែលសាងសង់រួចនៅក្នុងទឹកស្ទឹង។ ការហ្វឹកហាត់ លើបង្គងនេះ ជាការហ្វឹកហាត់ជំហានដំបូង ដែលជាភាពចាំបាច់ក្នុងការបង្កើនសមត្ថភាពកីឡាករ បង្កើនកម្លាំង ជំនះភាពហត់ មុនឈានដល់ការអនុវត្តអុំទូកជាក់ស្ដែង។

គួរឱ្យចាប់អារម្មណ៍ ការចូលរួមហ្វឹកហាត់នេះ មានទាំងចាស់វ័យជាង ៦០ឆ្នាំ មានទាំងលក្ខណ:គ្រួសារ ជា ឪពុក និងកូនប្រុសស្ម័គ្រចិត្ត ហ្វឹកហាត់ប្រឹងប្រែងក្នុងគោលដៅចង់បានជ័យជម្នះសម្រាប់ វត្ត ក្នុងឱកាសអុំទូកថ្នាក់ជាតិខាងមុខ។ ការហ្វឹកហាត់នេះ បានចាប់ផ្ដើមតាំងពីចប់ពិធីបុណ្យភ្ជុំបិណ្ឌមកម្លេះ។ ការហ្វឹកហាត់ធ្វើឡើងរៀងរាល់ល្ងាច ចាប់ផ្ដើមនៅម៉ោង ៦.៣០ល្ងាច ដោយបញ្ចប់នីម៉ោងប្រមាណ ៨.០០យប់។

ជាកីឡាករស្ម័គ្រចិត្ត ពួកគាត់ម្នាក់ៗសប្បាយចិត្ត និងពេញចិត្តសម្រាប់សាមគ្គីភាពគ្នារបស់ពលរដ្ឋក្នុងសង្កាត់ ដែលតែងចូលរួមជាកីឡាករអុំទូកសម្រាប់វត្ត ទោះម្នាក់ៗរវល់ការងារចិញ្ចឹមជីវិតយ៉ាងណាក្ដី។ ពួកគាត់ប្ដេជ្ញាប្រឹងឱ្យអស់ពីសមត្ថភាព នាំជ័យជំនះជូនវត្ត ជូនពលរដ្ឋក្នុងសង្កាត់ទាំងមូល។

សម្រាប់វត្តចំការខ្សាច់ក្នុងពិធីបុណ្យអុំទូកខាងមុខនេះ នឹងបញ្ជូនទូកចំនួន ២សម្រាប់ការប្រកួតប្រជែង។ នេះបើតាមសង្ឃដីការ របស់ព្រះសង្ឃ ឈឿន ឈូក ព្រះចៅអធិការវត្តចំការខ្សាច់។ គោលដៅសំខាន់ គឺចង់បានជ៍យលាភីសម្រាប់វត្ត និងពលរដ្ឋក្នុងសង្កាត់។

សូមជម្រាបថាព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និងសំពះព្រះខែ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤ ថ្ងៃទី ១៥ និងថ្ងៃទី ១៦ ខែវិច្ឆិកា។ មុនឈានដល់ថ្ងៃពិធីបុណ្យអំទូកថ្នាក់ជាតិចូលមកដល់ តាមបណ្ដាខេត្តមួយចំនួនក៏បានរៀបចំការប្រណាំងទូកដើម្បីផ្ដល់ភាពសប្បាយរីករាយដល់ពលរដ្ឋផងដែរ៕អត្ថបទ គឹមហុក 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        28
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        236
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm