កម្ពុជា ស្នើអ្នករាយការណ៍ពិសេសរបស់ UN មិនគួរជ្រើសរើសតែមួយជ្រុង

2021/10/08 08:57:06 pm        398

ភ្នំពេញ៖ កម្ពុជាបានលើកឡើងថា របៀបរបបការងាររបស់អ្នករាយការណ៍ពិសេស គួរតែមានភាពសត្យានុម័ត តុល្យភាព មិនធ្វើនយោបាយូបនីយកម្ម និងមិនជ្រើសរើសតែមួយជ្រុង។ នេះបើតាមសេចក្ដីថ្លែងការ ណ៍របស់តំណាងកម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចេញនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។

ប្រភពដដែលក៏បានស្នើដល់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិគិតគូរផងដែរ អំពីទស្សនៈរបស់រដ្ឋាភិបាល កាលៈទេសៈរបស់ប្រទេស និងសារៈសំខាន់នៃប្រភពព័ត៌មានដែលមានការផ្ទៀ ងផ្ទាត់ត្រឹមត្រូវ និងអាចជឿជាក់បាន។ ប្រភពដដែលបន្តថា អាណត្តិអ្នករាយការណ៍ពិសេសគួរកំណត់នូវភាពខ្វះចន្លោះ និងផ្តល់យោបល់ណែនាំ តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាព ដើម្បីដោះស្រាយមូលហេតុចម្បង ជាជាងការផ្តោតលើតែអាការៈខាងក្រៅ។

សេចក្ដីថ្លែងការណ៍របស់តំណាងកម្ពុជាដដែលបញ្ជាក់បន្ថែមថា គណៈប្រតិភូមកពីប្រទេសចំនួន២២ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា លើការលើកកម្ពស់និងការពារសិទ្ធិមនុស្ស។ ក្នុងនោះ គណៈប្រតិភូជាច្រើនបានអបអរសាទរចំពោះអត្រាដ៏ខ្ពស់នៃចំនួនប្រជាជនកម្ពុជាដែលបានចាក់វ៉ាក់សាំងរួច កម្មវិធីគាំពារសង្គមជាច្រើនសម្រាប់ក្រុមងាយរងគ្រោះ និងការបើកសាលាឱ្យសិស្ស-និស្សិតចូលរៀនក្នុងថ្នាក់ដោយផ្ទាល់ឡើងវិញ រួមទាំងការចាក់វ៉ាក់សាំងការពារជូនគ្រូបង្រៀន និងក្មេងជំទង់។ វឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងការអភិវឌ្ឍមនុស្ស កំណើនផលិត ផលក្នុងស្រុកសរុប អត្រាអក្ខរកម្មខ្ពស់ និងអត្រាមរណភាពមាតានិងទារកទាប ក៏ត្រូវបានលើកឡើងផងដែរ។ គណៈប្រតិភូផ្សេងទៀតបានទទួលស្គាល់គំនិតផ្តួចផ្តើមសំដៅលើកកម្ពស់កំណែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការ និងជំរុញភាពជាដៃគូរវាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល រួមទាំងកិច្ចខិតខំប្រឹងប្រែងធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស។ ទោះបីជាក្នុងកិច្ចពិភាក្សានេះ មានការរិះគន់មួយចំនួនតូចក្ដី ក៏គណៈប្រតិភូទាំងនោះភាគច្រើ នបានស្វាគមន៍កិច្ចសហការ ដែលកំពុងកើតមានរវាងកម្ពុជានិងអ្នករាយការណ៍ពិសេស ក៏ដូចជាការិ យាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលប្រការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការងារសិទ្ធិមនុស្ស។ គណៈប្រតិភូខ្លះទៀតបានថ្លែងទទួលស្គាល់កម្មវិធីចា ក់វ៉ាក់សាំងដោយជោគជ័យប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា កំណើនសេដ្ឋកិច្ចដែលកំពុងស្ទុះងើបទ្បើងវិ ញ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ សិទ្ធិសេដ្ឋកិច្ច និងសិ ទ្ធិអប់រំ។ល។ វាគ្មិនផ្សេងទៀតក៏បានថ្លែងថា ពួកគេរីករាយនឹងធ្វើការជាមួយកម្ពុជា ដែលនឹងក្លាយជាប្រ ធានអាស៊ាន នៅឆ្នាំ២០២២។

តំណាងអចិន្ត្រៃយ៍កម្ពុជា ក៏បានចោទសួរអ្នករាយការណ៍ពិសេសចំពោះការវាយតម្លៃដែលអះអាងថា ធ្វើឡើងដោយផ្អែកលើគោលការណ៍ យុត្តិធម៌ និងមិនលម្អៀង ខណៈពេលអ្នករាយការណ៍ពិសេសសំងំស្ងៀមឈឹង ចំពោះការកើនឡើងនូវការប្រើប្រាស់ភាសាស្អប់ខ្ពើម ការនិយាយបង្កាច់បង្ខូច ការផ្សព្វផ្សា យព័ត៌មានមិនពិត និងការញុះញង់ ពួនជ្រកក្រោមរូបភាពសេរីភាពនៃការបញ្ចេញមតិ ដែលអាចបង្កឱ្យ មានការបែកខ្ញែកក្នុងសង្គមប្រជាពលរដ្ឋ និងកំពុងវាយប្រហារលើគោលតម្លៃនៃបទដ្ឋានសិទ្ធិមនុស្ស។ តំណាងអចិន្ត្រៃយ៍កម្ពុជាបានថ្លែងបន្តថា «ជាប្រការគួរឱ្យសោកស្តាយ ដែលអ្នករាយការណ៍ពិសេស និងអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សនៅស្ងៀមធ្មឹង ចំពោះនិន្នាការគួរឱ្យព្រួយបារម្ភទាំងនេះ រួមទាំងការប្រើភាសាប្រជាភិថុតិប្រកបដោយគ្រោះថ្នាក់របស់អតីតមេដឹកនាំគណបក្សប្រឆាំងជ្រុលនិយម ដែលត្រូវបា នថ្កោលទោសដោយអ្នករាយការណ៍ពិសេសអាណត្តិមុន នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះកាលពីឆ្នាំ២០១៩ និងដោយអតីតសហការីរបស់មេបក្សប្រឆាំងរូបនោះម្តងហើយម្តងទៀត ចំពោះការប្រើភាសាប រិហារកេរ្តិ៍ ញុះញង់ឱ្យមានការរើសអើងពូជសាសន៍ និងអុជអាលឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាល ជាដើម»។

តំណាងអចិន្រ្តៃយ៍កម្ពុជាក៏បានបញ្ជាក់បន្ថែមនៅចុងក្រោយដែរថា« បណ្តាប្រទេសលោកខាងលិច និងសហភាពអឺរ៉ុបមួយចំនួនដែលបានទ្បើងថ្លែងក្នុងឱកាសនេះ បានចាត់ទុកការអនុវត្តច្បាប់នៅកម្ពុជា ដែ លសំដៅការពារពលរដ្ឋគោរពច្បាប់ថា ជាការរឹតត្បិតសេរីភាពទៅវិញ។ ក៏ប៉ុន្តែនៅពេលដែលវិធានការដូចគ្នានេះ ត្រូវបានអនុវត្តនៅក្នុងប្រទេសរបស់ខ្លួន ពួកគេបែរជាចាត់ទុកថា ជាវិធានការចាំបាច់ និងស្របច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពសង្គម និងសន្តិសុខជាតិ។ ជាឧទាហរណ៍ត្រួ សៗ ក្នុងចំណោមប្រទេសទាំងនោះ ខ្លះបានអនុម័តច្បាប់សន្តិសុខសកល បង្ក្រាបក្រុមបាតុករអាវកាក់ពណ៌លឿង ចាប់ខ្លួនស្ត្រីពីបទញុះញង់លើប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យប្រឆាំងនឹងការបិទខ្ទប់ប្រទេស ហាមឃាត់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអាចបង្កហានិភ័យញុះញង់ឱ្យមានអំពើហិង្សាជាដើម ។ល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម អន់តូនីយ៉ូ ហ្គូទែរែស បានថ្លែងសង្កត់ធ្ងន់នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះថា សិទ្ធិមនុស្សមិនត្រូវក្លាយជាមធ្យោបាយ ដើម្បីអនុវត្តស្ដង់ដាពីរ ឬជា ឧបករណ៍ ដើម្បីសម្រេចរបៀបវារៈលាក់ពុតណាមួយនោះឡើយ»៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm