របាយការណ៍៖ កងកម្លាំងអ៊ីស្រាអែលរឹបអូសបានឯកសារបង្ហាញពីផែនការវាយប្រហាររបស់ក្រុមហាម៉ាស

2024/10/15 11:20:12 pm        55


ដោយយោងតាមឯកសារដែលត្រូវបានរកឃើញដោយកងកម្លាំងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប សារព័ត៌មាន Washington Post បានរាយការណ៍ថា ជាច្រើនឆ្នាំមុនពេលក្រុមហាម៉ាសវាយប្រហារអ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយបានចាប់ផ្តើមឲ្យមានសង្រ្គាមចុងក្រោយបំផុត នៅក្នុងតំបន់នោះ ក្រុមភេរវករមួយនេះបានគ្រោងវាយលុកកន្លែងផ្សេងទៀត ដែលរួមមានទាំងគម្រោងបំផ្ទុះអគារខ្ពស់ នៅទីក្រុង Tel Aviv ខណៈដែលដាក់សម្ពាធអ៊ីរ៉ង់ឲ្យជួយក្នុងសមរភូមិប្រឆាំងនឹងរដ្ឋជ្វីហ្វ។

យោងតាមសារព័ត៌មាននោះ បានឲ្យដឹងថា ឯកសារដែលរឹបអូសបានពីមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុមហាម៉ាស បានបង្ហាញឲ្យឃើញនូវគ្រោងការវាយប្រហារ ដោយប្រើរថភ្លើង ទូក និងសូម្បីតែតាមរយៈរទេះសេះ។ ឯកសារចំនួន ៥៩ទំព័រនោះ រួមមានបទបង្ហាញដែលរៀបរាប់យ៉ាងលម្អិត អំពីជម្រើសដែលអាចមាន សម្រាប់ការវាយប្រហារ ក៏ដូចជាសំបុត្ររបស់ក្រុមហាម៉ាសផ្ញើទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ក្នុងឆ្នាំ២០២១ ស្នើសុំមូលនិធិរាប់រយលានដុល្លារ និងការបណ្តុះបណ្តាល សម្រាប់យុទ្ធជនក្រុមហាម៉ាសបន្ថែមចំនួន ១២.០០០នាក់។

មន្ត្រីសន្តិសុខអ៊ីស្រាអែលម្នាក់ ដែលបានពិនិត្យសំបុត្រ និងឯកសារផែនការនោះ បានប្រាប់សារព័ត៌មាន Washington Post ថា៖ «ក្រុមហាម៉ាសមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ក្នុងការលុបបំបាត់អ៊ីស្រាអែល និងប្រជាជនជ្វីហ្វចេញពីផែនទី ដោយក្រុមនេះបានជោគជ័យ ក្នុងការអូសទាញអ៊ីរ៉ង់ឲ្យចូលទៅក្នុងជម្លោះដោយផ្ទាល់ ពោលគឺនៅក្រោមលក្ខខណ្ឌដែលអ៊ីរ៉ង់មិនបានត្រៀមខ្លួន»។ 

មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីឯកសារដ៏រសើបនេះដែលត្រូវបានរឹបអូសដោយកងកម្លាំងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សានេះ។ ចំណាត់ការដើម្បីចេញផ្សាយឯកសារនេះ កើតមានឡើងនៅពេលដែលអ៊ីស្រាអែលអាចសងសឹកអ៊ីរ៉ង់ បន្ទាប់ពីសាធារណរដ្ឋអ៊ិស្លាមបានបាញ់មីស៊ីលជិត ២០០គ្រាប់ កាលពីថ្ងៃទី១ ខែតុលា ដែលជាការឆ្លើយតបទៅនឹងការសម្លាប់លោក Hasan Nasrallah មេដឹកនាំក្រុមភេរវករហេបូឡារបស់ប្រទេសលីបង់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm       
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        49
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm