​ មន្ត្រីអាមេរិក៖ សហរដ្ឋអាមេរិកព្រមានអ៊ីរ៉ង់ឲ្យឈប់រៀបគម្រោងប្រឆាំងលោក Trump

2024/10/15 11:38:26 pm        78


មន្ត្រីអាមេរិក កាលពីថ្ងៃចន្ទ (ទី១៤ ខែតុលា) បាននិយាយថា សហរដ្ឋអាមេរិកបានព្រមានរដ្ឋាភិបាលអ៊ីរ៉ង់ឲ្យបញ្ឈប់រាល់ផែនការប្រឆាំងនឹងលោក Donald Trump ហើយបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន នឹងចាត់ទុកការប៉ុនប៉ងណាមួយលើជីវិតរបស់បេក្ខជននៃគណបក្សសាធារណរដ្ឋរូបនេះថា ជាទង្វើបង្កសង្គ្រាម។

មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា ប្រធានាធិបតីអាមេរិក លោក Joe Biden ត្រូវបានគេរាយការណ៍ជាទៀងទាត់ អំពីការគំរាមកំហែងនេះ ហើយលោកបានណែនាំក្រុមរបស់លោកឲ្យដោះស្រាយជាមួយគម្រោងការអាក្រក់ៗរបស់អ៊ីរ៉ង់ ប្រឆាំងនឹងជនជាតិអាមេរិក។

តាមការណែនាំរបស់លោក Biden មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានផ្ញើសារទៅកាន់ឥស្សរជនកម្រិតខ្ពស់បំផុតរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ដោយព្រមានក្រុងតេអេរ៉ង់ឲ្យបញ្ឈប់រាល់ផែនការប្រឆាំងនឹងលោក Trump និងអតីតមន្ត្រីអាមេរិក។

មន្ត្រីរូបនេះបានប្រាប់ថា ប្រជាជនអ៊ីរ៉ង់ត្រូវបានប្រាប់ថា ទីក្រុងវ៉ាស៊ីនតោននឹងចាត់ទុកគម្រោងនោះជាទង្វើបង្កសង្រ្គាម ប្រសិនបើការប៉ុនប៉ងណាមួយត្រូវបានធ្វើឡើង ដើម្បីបង្កគ្រោះថ្នាក់ដល់ជីវិតរបស់លោក Trump។

តែយ៉ាងណាក្ដី អ៊ីរ៉ង់បានបដិសេធមិនបានជ្រៀតជ្រែក ក្នុងកិច្ចការរបស់សហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ ទីក្រុងតេអេរ៉ង់ និយាយថា ទីក្រុងវ៉ាស៊ីនតោនបានជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្លួនអស់ជាច្រើនទសវត្សរ៍មកហើយ ដោយលើកឡើងពីព្រឹត្តិការណ៍នានា រាប់ចាប់ពីរដ្ឋប្រហារឆ្នាំ១៩៥៣ ប្រឆាំងនឹងនាយករដ្ឋមន្ត្រីរហូតដល់ការសម្លាប់មេបញ្ជាការយោធារបស់ខ្លួន ក្នុងឆ្នាំ២០២០ នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm       
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm       
អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm       

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល

2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm
​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍
2026/07/24 07:50:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm