GDP កម្ពុជាគិតមកដល់បច្ចុប្បន្ន បានកើនឡើងដល់ ៤៣,១ ពាន់លានដុល្លារអាម៉េរិក

2024/10/15 11:53:12 pm        158

ភ្នំពេញ ៖ កម្ពុជាសម្រេចបានផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០០៤ មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈបច្ចុប្បន្ន បានកើនឡើងដល់ ៤៣,១ ពាន់លានដុល្លារអាម៉េរិក ដោយបានកើនឡើង ៨ ដង ក្នុងនោះកំណើន (GDP) បានស្ថិតក្នុងរង្វង់ ៧%។

​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងរៀបចំព្រឹត្តិការណ៍ អបអរសាទរខួប ២០ ឆ្នាំ នៃការចូល ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization–WTO) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះថា ក្នុងនាម ជាសមាជិក WTO កម្ពុជាមានសិទ្ធទទួលបាននូវប្រតិកម្មប្រជាជាតិ ដោយទទួលបានភាពអនុគ្រោះបំផុតក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដូចប្រទេសដែលជាសមាជិកទាំងអស់ផងដែរ។ បន្ថែមពីនេះ នៅមានសមាជិកអភិវឌ្ឍតិចតួចរបស់ WTO កម្ពុជាទទួលបានអត្ថ- ប្រយោជន៍បន្ថែមដូចជា៖ ប្រតិកម្មពិសេស និងដោយឡែក ស្របទីផ្សារដោយមិនជាប់ពន្ធគយ និងមិនជាប់កូតា ក៏ដូចជាវិធានការ អនុគ្រោះមួយចំនួនទៀត ដែលបានដាក់ចេញដោយ WTO ដើម្បីសម្រួលនិងជំរុញដល់ការធ្វើសមាហរណកម្មឱ្យបានពេញលេញ ជាប្រទេសអភិវឌ្ឍតិចតួច ក្នុងប្រព័ន្ធពាណិជ្ជកម្មសកល។

លោកជំទាវ លើកឡើងបន្ថែមថា ក្រៅពីសកម្មភាពខាងលើ, កម្ពុជាក៏ទទួលបាននូវជំនួយបច្ចេកទេសពីសមាជិក WTO និង អង្គការអន្តរជាតិនានា សម្រាប់ការពង្រឹងនិងការធ្វើនៅកំណែទម្រង់ស្ថាប័ន និងច្បាប់ និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីគាំទ្រ ដល់អនុវត្តកាតព្វកិច្ច និងការអនុវត្តកម្មវិធីកំណែទម្រង់ទាំងឡាយ ដែលកម្ពុជាបានសន្យាក្នុងកញ្ចប់ចូលជាសមាជិករបស់ខ្លួន ក៏ដូចជា អនុវត្តរបៀបវារៈវិស័យពាណិជ្ជកម្មរបស់ខ្លួន ក្នុងគោលបំណងជំរុញឱ្យកម្ពុជាមានសមត្ថភាពទាញយកអត្ថប្រយោជន៍ជាអតិបរិមាពី WTO ។ 

ចំណែកការធ្វើពាណិជ្ជកម្មអន្តរជាតិ, លោកជំទាវ ចម និម្មល ថ្លែងឱ្យដឹងថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ ពាន់លាន ដុល្លារអាម៉េរិក នៅឆ្នាំ ២០០៤ ក៏បានកើនឡើងជាបន្ដបន្ទាប់ រហូតដល់ ៤៧,៨៨ ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ ២០២៣ ក្នុងនោះ ការនាំចេញសរុបរបស់កម្ពុជា បន្តជាកំណើនវិជ្ជមាន ក្នុងរង្វង់ប្រមាណ ២៣,៤៧ ពាន់លានដុល្លារអាម៉េរិក។ ចំណែកមុខទំនិញនាំចេញ របស់កម្ពុជាក៏ត្រូវបានធ្វើពិពិធកម្មជាបន្តបន្ទាប់ បន្ថែមលើទំនិញសម្លៀកបំពាក់ដែលជាទំនិញនាំចេញចម្បង ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៣ ទំហំនៃការនាំចេញនៃទំនិញសំខាន់ៗរបស់កម្ពុជារួមមាន៖ សម្លៀកបំពាក់ មានទឹកប្រាក់ប្រមាណ ៧,៨ ពាន់លានដុល្លារ អាមេរិក, គ្រឿងអេឡិចត្រូនិច និងភាគបង្គុំ ៣,១២ ពាន់លានដុល្លារ, អង្ករ ១,៧២ ពាន់លានដុល្លារ, សម្ភារៈធ្វើដំណើរ ១,៨ ពាន់លាន ដុល្លារ, ស្បែកជើង និងស្រោមជើង ១,៣៦ ពាន់លានដុល្លារ, និងកង់ ៤១៧ លានដុល្លារ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        46
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm