គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា​អញ្ជើញទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន

2024/10/15 11:56:10 pm        115

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់គណៈកម្មាធិការអធិការកិច្ច និងយុត្តិធម៌ នៃសភា​តំណាងប្រជាជនទូទាំងប្រទេសចិន គណៈប្រតិភូគណៈកម្មការនីតិកម្ម និង​យុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំគណ:ប្រតិភូទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ និងមិត្តភាព ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅ​សាធារណរដ្ឋប្រជាមានិតចិន។ 

ក្នុងឱកាសនោះ ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ែវ ជៀ (Xiao Jie) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភា​តំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួប​នោះ ភាគីទាំងពីរបានធ្វេីការប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីរឹតចំណងមិត្តភាព​ជា​ប្រពៃណី និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាង​ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែស៊ីជម្រៅ និងធ្វើការរួមគ្នា ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យ​ថ្មី​ប្រកបដោយគុណភាព កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក៏ដូចជាចូលរួមចំណែក​ជាវិជ្ជមានក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។ 

ក្នុងថ្ងៃដដែល គណៈប្រតិភូគណៈកម្មការទី៦ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាង ស៊ែវ ឆាវ (Yang Xiaochao) ប្រធានគណៈកម្មាធិការ​អធិការកិច្ច និងយុត្តិធម៌ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ជួបពិភាក្សា​ការងារជាមួយតុលាការកំពូលនៃសាធារណរដ្ឋប្រជាមានិតចិន នឹងបានជួបពិក្សា​ការងារជាមួយក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ 

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរ និងចែករំលែកនូវបទពិសោធ​នៃ​ការអនុវត្តការងារក្នុងវិស័យច្បាប់ តុលាការ និងការរៀបចំសេចក្តីព្រាងច្បាប់ ដាក់ជូនរដ្ឋសភាអនុម័តដើម្បីការដឹកនាំគ្រប់គ្រងប្រទេសរៀងៗខ្លួន។

បន្ទាប់ពីទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នឹងបន្តដំណើរទស្សនកិច្ច និងពិភាក្សាការងារនៅសភាតំណាង​ប្រជាជ​នចិននៅខេត្តសានស៊ី(Shanxi) និងសភាតំណាងប្រជាជនចិន​ខេត្ត​ក្វាងទុង(Guangdong)៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm