អភិបាលខណ្ឌមានជ័យ ផ្តល់អំណោយជូននគរបាល ប្រជាការពារ និងកម្មករប្រមូលសំរាមក្នុងសង្កាត់ស្ទឹងមានជ័យទី១

2024/10/15 11:59:12 pm        153

ភ្នំពេញ ៖ ដើម្បីជាការលើកទឹកចិត្ត និងជាផ្នែក នៃការគិតគូរដល់មន្ត្រីនៅក្រោមឱវាទផងនោះ លោកសេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានផ្តល់អំណោយជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍ ប្រជាការពារសង្កាត់ស្ទឹងមានជ័យទី១ រួមជាមួយបងប្អូនកម្មករប្រមូលសំរាម សរុបទាំងអស់៥០នាក់ ។ 

ពិធីសំណេះសំណាល និងផ្តល់អំណោយជូននេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ នៅក្នុងបរិវេណវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ដោយមានការអញ្ចើញចូលរួមជាពីព្រះចៅអធិការវត្ត , ព្រះគ្រូសូត្រស្តាំសូត្រឆ្វេង និងញាតិញ៉ោមពុទ្ធិបរិស័ទមួយចំនួនទៀត ដែលបានចូលជាបច្ច័យ និងទេយ្យទានជាច្រើនប្រគេនព្រះសង្ឃ ហើយត្រូវបានព្រះសង្ឃវេរជាទានសប្បុរសបន្តទៅ កងកម្លាំងដែលកំពុងមានវត្តមាននៅទីនោះ ។ 

លោកសេង គន្ធ អភិបាលខណ្ឌ បានមានមតិសំណេះសំណាលជាមួយកងកម្លាំង ដោយលោកបានធ្វើការកោតសសើរកម្លាំងទាំង២ ទាំងនគរបាល និងប្រជាការពារ ដែលបានយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ មិនប្រកាន់ពេលវេលាយប់ ឬថ្ងៃ ។ លើកពីនោះ កម្លាំងទាំង២នេះ បានដើរតួនាទីសម្ខាន់ក្នុងការល្បាតពួនស្ទាក់ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន ធានាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ពិសេសនោះ គឺការតែងចុះសម្របសម្រួលលំហូរចរាចរណ៍លើដងផ្លូវ ខណះសង្កាត់ស្ទឹងមានជ័យ តែងជួបជាប្រចាំលើការកកស្ទះ ។ 

អំណោយចែកជូននៅពេលនេះ ក៏ជាការលើកទឹកចិត្តចំពោះការជួយការពារសុវត្ថិភាព និងសម្របសម្រួលចរាចរណ៍ ក្នុងវត្តអារាមទាំងអស់ ក្នុងមូលដ្ឋាន កំឡុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលមានរយះពេល១៥ថ្ងៃផងដែរ ដោយកម្លាំងពិតជាបានសស្រាក់សស្រាំគ្នាជាខ្លាំង ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ។ 

សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូន ក្នុងម្នាក់ទទួលបាន ៖ អង្ករ ១បេ ២៥គីឡូក្រាម, មី ១កេស , ទឹកត្រី ១យួ , ទឹកស៊ីអ៊ីវ ១យួ , តែ , ស្ករ ស , ទឹកដោះគោ និងថវិការមួយចំនួនទៀតផងដែរ ៕ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm