ពលរដ្ឋនៅជាយដែននៃស្រុកកំរៀងជិត៥០គ្រួសារខ្វះខាតអគ្គិសនីប្រើប្រាស់ខណៈខ្សែរភ្លើងបានអូសកាត់លើដំបូលផ្ទះជាច្រើនឆ្នាំ

2021/10/10 09:51:43 pm        249

បាត់ដំបង ៖ បងប្អូនប្រជាពលរដ្ឋជិត៥០គ្រួសាររស់នៅជាយដែនកម្ពុជា-ថៃស្ថិតក្នុង ភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្ដបាត់ដំបង កំពុងខ្វះខាតអគ្គិសនីប្រើប្រាស់ ខណៈបង្គោលភ្លើង និងខ្សែរភ្លើងបានរាយកាត់ដំបូលផ្ទះជិត៥ឆ្នាំហើយ ដោយអ្នករស់នៅភូមិខាងលើ និងភូមិខាងក្រោមបានទទួលភ្លើងប្រើប្រាស់គ្រប់គ្រាន់អត់តែកណ្ដាលភូមិ ហើយបងប្អូនប្រជាពលរដ្ឋមានការងឿងឆ្លល់ បានស្នើទៅអាជ្ញាធរ ស្រុក ឬខេត្តជួយពិនិត្យ និងដោះស្រាយជូនពួកគាត់ផងនោះ។

ប្រជាពលរដ្ឋនៅក្នុងភូមិអូរចំបក់បានឱ្យដឹងថា គ្រួសារដែលគ្មានអគ្គិសនីប្រើប្រាស់មានប្រមាណ ជិត៥០គ្រួសារ ដោយពួកគាត់ធ្លាប់បានស្នើរទៅកាន់លោកមេភូមិ និងក្រុមការងារដែលដើរយកប្រាក់ថ្លៃសេវាប្រើប្រាស់ជាច្រើនដងហើយតែគ្មានការឆ្លើយតបអ្វីឡើយ ហើយចំណែកប្រជាពលរដ្ឋរស់នៅភូមិខាងលើ និងភូមិខាងក្រោមគេមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ខុសអ្វីតែប៉ុន្មានគ្រួសារនេះរស់នៅកណ្ដាលគេគ្មានអគ្គិសនីប្រើដូចគេដែរនោះ។ 

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់បានទៅស្នើរសុំដល់ភូមិ ឃុំជាច្រើនដង ហើយមេភូមិ មេឃុំ តែងតែឆ្លើយតបមកដដែលៗថាចាំជួយដោះស្រាយតែគ្មានលិទ្ធផលអ្វីសោះរហូតដល់បច្ចុប្បន្ននេះ។បងប្អូនប្រជាពលរដ្ឋបន្តថា ពួកគាត់ក៏ធ្លាប់ស្នើរផ្ទាល់ទៅកាន់ក្រុមការងារដែលតែងតែដើរប្រមូលប្រាក់ថ្លៃសេវាប្រើប្រាស់ជាច្រើនដងផងដែរ តែពួកក្រុមការងារសន្យាថាថ្ងៃនេះថ្ងៃនោះរហូតមកទល់ពេលនេះមិនទាន់បានឃើញផលអ្វីទេ ខណៈបង្គោលភ្លើងបានដាក់នៅលើដីរបស់ប្រជាពលរដ្ឋក្នុងភូមិ និងខ្សែរភ្លើងបានរាយកាត់លើដំបូលផ្ទះរយៈពេលជិត ៥ឆ្នាំមកហើយនោះ ។

ទាក់ទងនឹងបញ្ហាប្រជាពលរដ្ឋខ្វះខាតអគ្គិសនីប្រើប្រាស់នេះ លោក ទ្រី សុខឃឿន មេភូមិអូរចំបក់បានថ្លែងឱ្យដឹងថា លោកតែងតែទទួលបានសំណើរពីប្រជាពលរដ្ឋជាញឹកញាប់ពិតមែន ហើយលោកបានខិតខំស្វះស្វែងស្នើរទាំងផ្ទាល់ម៉ាត់ក្នុងកិច្ចប្រជុំ និងដាក់ស្នើរទៅកាន់ថ្នាក់លើផងដែរតែមិនមានការឆ្លើយតបអ្វីល្អសោះចំពោះបញ្ហាអគ្គិសនីនេះ ។ លោកមេភូមិបានបញ្ជាក់ទៀតថា «ចំពោះអគ្គិសនីប្រើប្រាស់នៅក្នុងភូមិអូរចំបក់នេះគឺក្រុមហ៊ុនរបស់លោក ស៊ីន ឃីម ជាអ្នកគ្រប់គ្រងដូចនេះហើយបញ្ហាជាក់ស្ដែងយ៉ាងណានោះមិនដឹងថាក្រុមហ៊ុនគិតដូចម្ដេចឡើយ »។

 យ៉ាងណាក៏ដោយបងប្អូនប្រជាពលរដ្ឋបានស្នើរយ៉ាងទទួចសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអភិបាលខេត្តបាត់ដំបងតែម្តង សូមមេត្តាជួយដោះស្រាយបញ្ហាខ្វះខាតអគ្គិសនីប្រើប្រាស់នេះឱ្យបានឆាប់រហ័សផងដែរ ដោយសាររាល់ថ្ងៃគឺពិបាកនឹងរកកន្លែងបញ្ចូលអាគុយ ចំណែកអ្នកប្រើប្រាស់សូឡាព្រះអាទិត្យក៏ពិបាកខ្លាំងពេលមេឃស្រទុំគ្មានពន្លឺព្រះអាទិត្យជាដើមនោះ។

សូមបញ្ជាក់ថាកាលពីឆ្នាំ២០១៧ កន្លងទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៏ថា ការដោះស្រាយបញ្ហាទឹក និងអគ្គិសនីត្រូវដោះស្រាយឱ្យបានម៉ត់ចត់ ហើយទាំងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចជាអគ្គិសនីកម្ពុជា ក្រសួងរ៉ែ និងថាមពល តាមរយះក្រុមហ៊ុនអគ្គិសនី ត្រូវបន្តការខិតខំ តបណ្ដាញភ្លើង និងទឹកទៅតាមទីឆ្ងាយផងដែរ៕អត្ថបទ៖​បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm