កម្ពុជានាំចេញអង្ករក្នុងរយៈពេល ៩ខែ មានទំហំទឹកប្រាក់ជាង ៣៣៥ លានដុល្លារអាមេរិក

2024/10/16 06:53:01 pm        484

កម្ពុជានាំចេញអង្ករ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤, មានបរិមាណសរុបប្រមាណជាង ៤៤ ម៉ឺន​តោន គិតជាទឹកប្រាក់មាន ចំនួនជាង ៣៣៥ លានដុល្លារសហរដ្ឋអាមេរិក ក្នុង​នោះ​បើ​ធៀប​រយៈ​​ពេល​ដូចគ្នាឆ្នាំ២០២៣ មានការធ្លាក់ចុះបន្តិចបន្តួច។

ទាក់ទិន​និងការនាំចេញអង្ករនេះ, បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញឱ្យ​ដឹង​ថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញអង្ករ មានបរិមាណប្រមាណជាង ៤៤ ម៉ឺនតោន តាមរយៈនៃការនាំចេញអង្ករ ចំនួន ៥៤ ក្រុមហ៊ុន ទៅកាន់ប្រ​ទេស​គោល​ដៅ​សំខាន់​ចំនួន ៦៥ ដែលក្នុងនោះការនាំចេញទៅបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ មាន​បរិមាណ អង្ករចំនួនជាង ២២ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ១៨៦ លានដុល្លារសហរដ្ឋអាមេរិក, ប្រទេស​ចិន រួមទាំងហុងកុង និងម៉ាកាវ ជាង ៨១ ពាន់តោន មានទឹកប្រាក់ជាង ៥២ លានដុល្លារ​សហរដ្ឋ​អាមេរិក។

ចំណែកការនាំចេញប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេស រួមទាំងទីម័រខាងកើត មាន​បរិមាណ​សរុប​ជាង ៨៦ ពាន់តោន គិតជាទឹកប្រាក់ចំនួន ៥២ លានដុល្លារសហរដ្ឋអាមេរិក, ក្រៅពីនេះ​កម្ពុជា​ក៏​បាននាំចេញទៅកាន់គោលដៅ ២៩ ប្រទេសផ្សេងទៀត រួមមាន៖ អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡែនជាដើម គិតជាបរិមាណសរុបមានចំនួនជិត  ៥០ ពាន់តោន មានទឹកប្រាក់ជាង ៤៣ លានដុល្លារសហរដ្ឋអាមេរិក។ ចំពោះប្រភេទ​អង្ករ​ដែល​បាន​នាំ​ចេញ​មាន​៖ អង្ករក្រអូបចំនួន ៧២ ភាគរយ ប្រភេទអង្ករស ធម្មតាជាង ២២ ភាគរយ អង្ករចំហ៊ុយ​ជាង ៣ ភាគរយ អង្ករសរីរាង្គជិត ២ ភាគរយ និងរួមមានអង្ករផ្សេងៗទៀត។

ដោយឡែកការនាំចេញស្រូវវិញ, នៅក្នុងរយៈពេល ៩ ខែ នេះដែរ កម្ពុជាបាននាំចេញស្រូវ ជាប្រ​ភេទ​ស្រូវ​សើម មានបរិមាណ សរុបជាង ៣,៣ លានតោន គិតជាទឹកប្រាក់ប៉ាន់ស្មាន មានចំនួន​ប្រមាណ​ជាង ១ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះចំនួន ៨៦ ភាគរយ បាន​នាំ​ចេញ​ដោយ​ឆ្លង​កាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ កន្លងមកនេះ បើតាម​របាយ​ការណ៍អ​គ្គ​នាយកដ្ឋា​នកសិកម្ម, កម្ពុជាបាននាំ ចេញអង្ករមានបរិមាណសរុបជាង ៤៥ ម៉ឺនតោន ទៅកាន់​ប្រទេស​គោលដៅចំនួន ៧១ គិតជាទឹកប្រាក់មានចំនួនជាង ៣៩៤ លាន ដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm