អាជីវករ​ផ្សារ​សំរោង​យ៉ោង ជាង​២០០នាក់ ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្តតាកែវ​

2021/04/27 09:59:58 am        30

តាកែវ ៖ ក្រុមអាជីវករ​ផ្សារ​សំរោង​យ៉ោ​ង ក្នុងស្រុក​បាទី ខេត្តតាកែវ ​ចំនួន​ជាង​២០០​នាក់ ​ដែល​តូប​លក់ដូរ​ពួកគាត​​ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ ​កាលពី​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ បាន​ទទួល​អំណោយ​ពី​សាខាកាក​បាទ​ក្រហម​កម្ពុជា ​ខេត្តតាកែវ ​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ​ម្សិលមិញ​។


ឯកឧត្តម អ៊ូច ភា ប្រធាន​សាខា​កាក​បាទក្រហម​កម្ពុជា​ខេត្តតាកែវ​ បាន​មានប្រសាសន៍​ពាំនាំ​នូវ បណ្ដាំ​ផ្ញើ​សួរសុខទុក្ខ ​និង​ចូលរួម​សំដែង​ការ​សោកស្ដាយ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា​ ដល់​អាជីវ​រក​ទាំងអស់ ​ដែល​រងគ្រោះ​ដោយសារតែ​អគ្គិភ័យ​ឆេះ​តូប ​លក់ដូរ ហើយ​គ្រាន់តែ​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​ភ្លាម​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​ណែនាំ​ដល់ ​សាខា​កាកបាទក្រហម​ខេត្តតាកែវ ​ឲ្យ​ចុះសួរសុខទុក្ខ ​និង​រៀបចំ​អំណោយ​យក​មក​ចែកជូន​ជនរងគ្រោះ​ឲ្យ ​បាន​ទាន់ពេលវេលា​។


ឯកឧត្តម បាន​មានប្រសាសន៍​បន្តថា​ អំណោយ​ទាំងអស់នេះ ​វា​ជា​មិន​ស្មើនឹង​ទំហំ​នៃ​ការបាត់បង់ ទ្រព្យសម្បត្តិ​នោះទេ ​ប៉ុន្តែ​វា​ជា​ការ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​បាន​មួយគ្រា​ ព្រោះ​ទីណា​មាន​មាន​ទុក្ខ​លំបាក ទី នោះ​តែងតែមាន​មន្ត្រី​កាកបាទក្រហម​ចុះទៅ​ជួយ​ជាប់​ជានិច្ច ​មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឯកោ ​ឬ​អស់ ​សង្ឃឹម​ដោយសារ​តែ​មាន​បញ្ហា​កើតឡើង​នោះទេ​។


ឯកឧត្តម អ៊ូច ភា បានលើកឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ ជាពិសេស ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្តតាកែវ​ ក្នុងការ​ប្រឹងប្រែង​គ្រប់បែបយ៉ាង ​ដោយ​ជួយ​រៀបចំ​ជួសជុល​ និង​សាងសង់​ដំបូល​ផ្សារ ​ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យ​អាជីវករ ​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ឆាប់រហ័ស​៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm