រដ្ឋសភាកម្ពុជាចូលរួមនៅក្នុងកិច្ចប្រជុំ APF និងកិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍ ​ស្តីពីសន្តិភាព និងសន្តិសុខអន្តរជាតិ

2024/10/16 06:58:55 pm        294

ក្រុងហ្សឺណែវ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងលោកជំទាវ ខេង សំវ៉ាដា អនុប្រធាន​គណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​របស់​គណៈកម្មការអចិន្ត្រៃយ៍ ស្តីពីសន្តិភាព និងសន្តិសុខអន្តរជាតិ នៃសហភាព​អន្តរសភា (IPU149th) និងកិច្ចប្រជុំ «ក្រុមសភានិយាយភាសាបារំាងAPF» ដែលមានសមាជិកចំនួន៣០នាក់ មកពី២០ប្រទេសអញ្ជើញចូលរួម។

កិច្ចប្រជុំ APF បានពិភាក្សាអំពីសារៈសំខាន់នៃការទូតសភា ការថយចុះនៃការ​ប្រើប្រាស់ភាសាបារាំង និងឥទ្ធិពល​នៃបញ្ញាសប្បនិម្មិត​មកលើប្រទេសកំពុង​អភិវឌ្ឍន៍ និងប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ជាមួយគ្នានេះ ប្រទេស​វៀតណាមក៏បានលើកឡើងពីការត្រៀមរៀបចំកិច្ចប្រជុំរបស់ «ក្រុមសភា​និយាយ​ភាសាបារំាង APF» ដែលគ្រោងនឹងធ្វើឡើងនៅ ខែមករា ឆ្នាំ២០២៥ ខាងមុខ​នេះ​ផងដែរ។

ចំណែកឯ នៅក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសន្តិភាព និងសន្តិសុខ​អន្តរជាតិ នៃសហភាព​អន្តរសភា ឯកឧត្ដមបណ្ឌិត សម តារា បានធ្វើ​បទអន្តរាគមន៍លើប្រធានបទ​ស្តីអំ​ពី "តួនាទីសភាពាក់ព័ន្ធ​នឹងសន្តិសុខ​នុយក្លេអ៊ែរ" ដោយឯកឧត្តម បានលើក​ឡើង​​ពីបញ្ហាប្រឈមនៃការគំរាមកំហែង​ឥទ្ធិពល​នុយក្លេអ៊ែរ ប៉ះពាល់​មកលើ​ពិភពលោក។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់​ពីកិច្ចខិតខំប្រឹងប្រែង និងតួនាទី​សំខាន់​របស់សមាជិកសភា ក្នុងការអនុម័តច្បាប់ ហើយប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ក៏បានចុះហត្ថលេខា ផ្តល់សច្ចាប័នលើលិខិតូបករណ៍/ច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិជាច្រើន ដើម្បីគាំទ្រយ៉ាងពេញទំហឹង ហាមឃាត់​ការប្រើប្រាស់​អាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោក ដើម្បីចូលរួម​ក្នុងការ​ធានាបានសុវត្ថិភាព សន្តិសុខ និងការការពារប្រជាពលរដ្ឋទាំងក្នុងតំបន់ និងពិភពលោក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        143
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm