Honda សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​នឹង​ជ័យជម្នះ ១-០ លើ​កោះ​ហ្គាំ ព្រោះ​ទម្រង់​លេង​មិនល្អ​

2021/10/11 05:25:38 pm        634

​បាល់ទាត់៖ លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​សម្ដែង​ការមិនសប្បាយចិត្តចំពោះ​ជ័យជម្នះ ១-០ លើ​ក្រុម​កោះ​ហ្គាំក្នុងជំនួប​ជើង​ទី​១ នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup China 2023 នៅ​ប្រទេស​បា​រ៉ែ​នកាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ឡើយ ដោយ​លោក​លើកឡើង​ត្រង់ៗ​ថា ខ្លួន​ខកចិត្ត​នឹង​ទម្រង់​លេង​របស់​ក្រុមដែល​ធ្វើ​មិនបាន​ល្អ ដូច​កាល​ប៉ះ​ក្រុម​ខ្លាំងៗ​នាពេល​កន្លងមក។​

​សមាជិក​ក្លិប FK Suduva នៃ​លី​គ​កំពូល​លី​ទុយ​អា​នី​រូបនេះបាន​បញ្ជាក់ថា លោក​គួរតែ​សប្បាយចិត្ត ព្រោះ​គោព្រៃ​កម្ពុជាបាន​យកឈ្នះ​កោះ​ហ្គាំ តែ​ផ្ទុយទៅវិញលោក​បែរជា​ខកចិត្ត ព្រោះ​ទម្រង់​លេង​របស់​ក្រុម​ខ្លួន គឺ​មិនល្អ​ដូច​ពេល​លេង​ជាមួយ​ក្រុម​ខ្លាំងៗកន្លងមក​នោះទេ ទោះ​ពេលនោះ​កម្ពុជា​ចាញ់​មែន តែ​លោក​សប្បាយចិត្ត​ជាង ព្រោះ​ក្រុម​មាន​ទម្រង់​លេង​ប្រសើរ​ជាង​ការប្រកួត​ជាមួយ​កោះ​ហ្គាំ​ពេលនេះ។ Keisuke Honda បាន​សង្កត់ធ្ងន់ថា បើ​យើង​រីករាយ​ជាមួយ​លទ្ធផល​នេះ ជាមួយ​ទម្រង់​លេង​បែបនេះ តើ​ពេលណា​ទើប​យើង​អាច​លេង​ឈ្នះ​ក្រុម​ខ្លាំងៗក្នុង​តំបន់​ដូចជា​វៀតណាម ឬ​ថៃ​បាន​នោះ​? លោក​ថា ការអភិវឌ្ឍន៍​កាយសម្បទា និង​បច្ចេកទេស ជា​ចំណុច​ដែល​កីឡាករ​ភាគច្រើន​ផ្ដោតលើ ក៏​ដូចគ្នា​ត្រូវ​ពង្រឹង​ផ្នែក​ទាំងនោះ ប៉ុន្ដែ​អ្វីដែល​ពិសេស​ជាង​នោះគឺ​ត្រូវ​យល់ដឹង​ពី​ការប្រើប្រាស់​តាក់​តិច ដែលជា​កត្ដា​ដែល​ធ្វើ​ឲ្យ​កម្ពុជា​អាច​ប្រកួតប្រជែង​ជាមួយ​ក្រុម​ខ្លាំងៗ​បាន។​

​សូមបញ្ជាក់ថា ជំនួប​ជើង​ទី​១ ជាមួយ​កោះ​ហ្គាំ កម្ពុជា​បានដាក់​សម្ពាធ​ខ្លាំង​លើ​គូប្រកួត​ក្នុង​វគ្គ​ទី​១ តែ​រកបាន ១​គ្រាប់​ប៉ុណ្ណោះ ខណៈ​វគ្គ​ទី​២ ទម្រង់​លេង​របស់​ក្រុម​គោព្រៃ​កម្ពុជាហាក់​មិនល្អ​ប្រសើរ​ឡើយ។ ការណ៍​នេះអាចជា​មូលហេតុ​ដ៏​សំខាន់ដែល​នាំ​ឲ្យ​លោក Keisuke Honda មិន​សប្បាយ​ចិត្តនឹង​ទម្រង់​លេង​របស់​ក្រុម។ តែ​យ៉ាងណា​កម្ពុជានៅមាន​ភារកិច្ច​ដ៏​សំខាន់​បន្ដទៀត ដោយ​ត្រូវ​ជួប​កោះ​ហ្គាំក្នុង​ជើង​ទី​២ នា​រាត្រី​ថ្ងៃ​អង្គា​រ៍​ស្អែក​នេះដើម្បី​កាត់សេចក្ដី​រក​ក្រុម​ឡើង​វគ្គ​ចែក​ពូ​ល​ជុំ​ទី​៣ នៃ​ពានរង្វាន់ AFC Asian Cup China 2023៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm