មន្រ្តី NEA និងយុវជនស្ម័គ្រចិត្ត បន្តចុះផ្សព្វផ្សាយ​ឱកាស​ការងារ​តាម​គ្រឹះស្ថាន​សិក្សា​នៅ​រាជធានី​ភ្នំពេញ

2024/10/16 07:55:20 pm        348

គិតរហូតមកទល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​ឱកាស​ការងារ​នៅ​តាម​សាកល​វិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា ដើម្បីផ្តល់ព័ត៌មាន​ទីផ្សារ​ការងា​រ​ឲ្យ​កាន់​តែ​ខិត​ជិត​ដល់​យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាព នៃ​ការ​ទទួល​បាន​ការងារ​កាន់​តែ​ឆាប់​រហ័ស។

ក្នុងបទសម្ភាសន៍ជាមួយ លោក ជិន ខិ អនុប្រធានម​ជ្ឈ​មណ្ឌល​ការងាររាជធានីភ្នំពេញ​របស់​ទីភ្នាក់​ងារ​ជាតិ​មុខរបរ និងការងារ នៅព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០២៤នេះ លោកបានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា គិតចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ក្រុមមន្រ្តីរបស់ NEA ក៏ដូចជាយុវជន​ស្ម័គ្រ​ចិត្ត​ម​ក​ពី​សហភាពសហព័ន្ធយុវជនកម្ពុជា នៅតែបន្តសហការ​គ្នា​ក្នុង​ការ​ចុះ​ផ្សព្វផ្សាយអំ​ពី​ឱកាស​ការងារ​នៅតា​មទីសាធារណៈ ក៏ដូចជាបណ្តាសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សា ដោយ​កត់​សម្គាល់​ឃើញថា មានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់យុវជន សិស្ស និស្សិត និងអ្នក​កំពុង​ស្វែង​រកការងារល្អធ្វើ។

លោកបានឲ្យដឹងថា ចំពោះកិច្ចសហការក្នុងការផ្សព្វផ្សាយនេះដែរ ក្រៅពីនេះ​ក៏​មាន​កិច្ច​សហការ​ជាមួយ​បណ្តាសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាចំនួនជាង២០ ហើយក៏កត់សម្គាល់​ឃើញ​ទៀត​ថា មានក្រុមហ៊ុនជាច្រើនផ្សេងៗទៀត បានស្នើសុំកិច្ចសហការជាមួយ NEA ដើម្បីបង្ហាញ​អំពី​តម្រូវការកម្លាំងពលកម្មគ្រប់វិស័យ និងគ្រប់មុខតំណែងផងដែរ។

កំពុងបំពេញ​ការងារផ្សព្វផ្សាយនេះ យុវជនស្ម័គ្រចិត្តចំនួន ២នាក់ គឺកញ្ញា ស៊ គីមឡាំង និងកញ្ញា យាន ស្រីនីន បានលើកឡើងថា ការចូលរួមដោយស្ម័គ្រចិត្តនេះ ពិតជាមានការសប្បាយចិត្ត ទោះ​ពេល​ខ្លះ​ជួបការលំបាកក្តី ប៉ុន្តែជាការងារសង្គមមួយដ៏ល្អ ដែលចាំបាច់ និងទាមទាឲ្យ​ធ្វើ​ការ​ចែក​រំលែក​នូវ​ព័ត៌មានល្អៗ ជាពិសេសការផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ ពិតប្រាកដ​ជូន​ដល់​យុវជន​ទាំង​ឡាយដែលមមាញឹកក្នុងការសិក្សា និងអ្នកពុំទាន់ទទួល​បាន​ព័ត៌មាន​ជាក់​លាក់​អំពី​ទី​ផ្សារ​ការងារ ដែលកំពុងមានតម្រូវការជាច្រើនវិស័យ។

ក្រៅពីការងារ​ផ្សព្វផ្សាយខាងលើនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក៏មានរៀបចំជាវេទិកាការងារ ពិព័រណ៍ការងារ និងកិច្ច​សម្ភាស​ការ​ងារ​ជា​ប្រចាំ ដើម្បីបង្កើតជាកន្លែងជួបជុំគ្នាដោយងាយស្រួល រវាងអ្នកស្វែងរកការងារធ្វើ និង​និយោជក​ដែល​កំពុង​ត្រូវការជ្រើសរើសបុគ្គលិក អាចពិភាក្សា និងស្វែងយល់អំ​ពី​តម្រូវ​ការ​ជំនាញ​នៅ​ក្នុង​ទីផ្សារ​ការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm