សារព័ត៌មាន BBC របស់អង់គ្លេស ប្រកាសកាត់បន្ថយបុគ្គលិកដើម្បីសន្សំប្រាក់ជាង ៣០លានដុល្លារ

2024/10/16 08:04:47 pm        435

ប្រព័ន្ធផ្សព្វផ្សាយ BBC របស់អង់គ្លេស បានប្រកាសកាត់បន្ថយបុគ្គលិកនៅក្នុងនាយកដ្ឋានព័ត៌មាន និងកិច្ចការបច្ចុប្បន្នរបស់ខ្លួន ដែលនឹងជួយសន្សំប្រាក់បាន ២៤លានផោន ឬប្រហែល ៣១.៤លានដុល្លារអាមេរិក។ សារព៌មាន BBC News បានរាយការណ៍ថា ការងារសរុបចំនួន ១៥៥មុខតំណែង នឹងត្រូវបាត់បង់ ដោយជំហាននេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយដើម្បីកាត់បន្ថយការចំណាយចំនួន ៧០០លានផោន ក្នុងមួយឆ្នាំនៅទូទាំងសាជីវកម្ម។

នៅក្នុងសារអ៊ីមែលទៅកាន់បុគ្គលិកកាលពីថ្ងៃអង្គារ (១៥ តុលា) នាយកប្រតិបត្តិ BBC News លោកស្រី ដេបូរ៉ា ធឺនេស (Deborah Turness) បាននិយាយថា ក្រុមហ៊ុនចង់កាត់បន្ថយតួនាទីចំនួន ១៨៥តំណែង និងបើកមុខតំណែងថ្មីចំនួន៥៥។ នេះនឹងបណ្តាលឱ្យបាត់បង់ការងារផ្នែកសារព័ត៌មានចំនួន១៣០។ បុគ្គលិកបន្ថែមចំនួន ២៥នាក់ទៀត ក្នុងតួនាទីបច្ចេកទេស ដូចជាប្រតិបត្តិករកាមេរ៉ា ក៏ស្ថិតក្នុងហានិភ័យផងដែរ។

លោកស្រី Turness បន្ថែមថា ទឹកប្រាក់ចំនួន ២៤លានផោនដែលសន្សំបាននោះ តំណាងឱ្យ ៤% នៃថវិកាព័ត៌មានរបស់ស្ថាប័ន។ BBC News និយាយថា ការបញ្ឈប់ការងារគឺជាផ្នែកមួយនៃផែនការទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយនេះដើម្បីកាត់បន្ថយការងារចំនួន ៥០០តំណែង នៅទូទាំងសាជីវកម្មនៅខែមីនា ឆ្នាំ២០២៦ ដើម្បីបង្កើតប្រាក់សន្សំប្រចាំឆ្នាំសរុបចំនួន ៧០០លានផោន ដូចទៅនឹងឆ្នាំ២០២២។

ប្រធានសហភាពអ្នកសារព័ត៌មានជាតិ លោកស្រី មីស្ហែល ស្តានីសស្រ្ទីត (Michelle Stanistreet) បាននិយាយថា ការកាត់បន្ថយការងារចុងក្រោយនេះ “តំណាងឱ្យការវាយលុកយ៉ាងធ្ងន់ធ្ងរលើវិស័យព័ត៌មាន ក្នុងពេលដែលចក្រភពអង់គ្លេស ត្រូវការព័ត៌មានច្រើន និងភាពចម្រុះកាន់តែច្រើន ហើយការជឿទុកចិត្តលើវិស័យសារព័ត៌មានកំពុងរងការវាយប្រហារ ទាំងក្នុង និងក្រៅប្រទេស”៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm