ប្រជាពលរដ្ឋ១៤០០គ្រួសារក្នុងឃុំតាជេស និងឈូកស បានទទួលបានទឹកស្អាតប្រើប្រាស់ មិនលំបាកដូចពេលមុន

2024/10/16 10:12:56 pm        106

កំពង់ឆ្នាំង៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមការងារ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញពិនិត្យការផ្គត់ផ្គង់ និងគុណភាពទឹកស្អាត នៅសិប្បកម្មប្រព្រឹត្តកម្ម និងផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុន ឬទ្ធីរ័ត្ន វ៉តធើរ អ៊ីនវេសម៉ិន ឯ.ក ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ មកដល់ថ្ងៃនេះ ប្រជាពលរដ្ឋប្រមាណជាង១ពាន់គ្រួសារបានទទួលសេវាប្រើប្រាស់ទឹកស្អាតនេះ ហើយកំពុងបន្តចែកចាយដល់គ្រួសារប្រជាពលរដ្ឋនៅក្នុងឃុំដែលមិនទាន់បានប្រើផងដែរ។

 លោក ទិត្យ វង្សវិសាល ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ តាមគោលការណ៍ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានអោយមន្ទីរត្រូវបន្តក្នុងការអភិវឌ្ឍការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងអោយបានទូលំទូលាយ ដើម្បីថែរក្សាសុខភាព និងផ្តល់ភាពងាយស្រួល ក៏ដូចជាការកាត់បន្តយនូវកង្វះទឹកស្អាតប្រើប្រាស់តាមគ្រួសារក្នុងមូលដ្ឋាន។ មកដល់ថ្ងៃនេះ ក្នុងខេត្តកំពង់ឆ្នាំង មានប្រជាពលរដ្ឋចំនួន៤០៥ភូមិមានទឹកស្អាតប្រើប្រាស់ ក្នុងចំណោម៥៦៩ភូមិ ។

 លោក ទិត្យ វឿន ម្ចាស់សិប្បកម្មប្រព្រឹត្តកម្ម និងផ្គត់ផ្គង់ទឹកស្អាតក្នុងឃុំតាជេសបានថ្លែងថា៖ មកដល់ថ្ងៃនេះ មានប្រជាពលរដ្ឋនៅក្នុងឃុំឈូកស និងឃុំតាជេសប្រមាណជាង១៤០០គ្រួសារ បានតបណ្តាញទឹកស្អាតប្រើប្រាស់ហើយ ហើយក្រុមហ៊ុន និងអង្គការដៃគូកំពុងជួយពន្យល់ណែនាំប្រជាពលរដ្ឋពីអត្ថប្រយោជន៍ទឹកស្អាត និងសុខភាព រួមនិងមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ទឹកស្អាតរបស់លោកបានអនុវត្តតាមគោលការណ៍របស់ក្រសួង និងបានបញ្ចេញទឹកស្អាតអោយប្រជាពលរដ្ឋប្រើប្រាស់បានប្រមាណ៦ពាន់គ្រួសារ ហើយទឹកដែលបញ្ចេញមកនោះ អាចផឹកបានភ្លាមៗផងដែរ មិនមានបញ្ហាអ្វីឡើយ។

តំណាងប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកស្អាត អោយដឹងថា៖ ពីមុនពួកគាត់លំបាកណាស់ក្នុងការប្រើប្រាស់ទឹកស្អាត ព្រោះមិនមានប្រភពទឹកស្អាតច្បាស់លាស់ ម្យ៉ាងដល់ខែប្រាំងរីងរាំងមិនទឹកប្រើឡើយ ។ ក្រោយពីក្រុមហ៊ុន ឬទ្ធីរ័ត្ន វ៉តធើរ អ៊ីនវេសម៉ិន បានសាងសង់សិប្បកម្ម និងតបណ្តាញទឹកស្អាតអោយប្រើប្រាស់រួចមក ពួកគាត់បានកាត់បន្ថយនូវជម្ងឺមួយចំនួន និងមានភាពងាយស្រួលក្នុងប្រើប្រាស់ គឺទឹកស្អាតមាន២៤ម៉ោង ចង់ប្រើម៉ោងណាក៏បាន។ 

បច្ចុប្បន្ន ក្នុងឃុំតាជេស និងឃុំឈូកស ស្រុកកំពង់ត្រឡាច មានប្រជាពលរដ្ឋប្រមាណ៦ពាន់គ្រួសារ និងមាន១៤០០គ្រួសារបានតបណ្តាញទឹកស្អាតប្រើប្រាស់រួចហើយ ដែលប្រព័ន្ធទឹកស្អាតនេះ បានជួយដល់ជីវភាពប្រជាពលរដ្ឋប្រចាំថ្ងៃ និងសុខភាពរបស់ពួកគាត់ផងដែរ ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        143
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm