កម្ពុជាត្រូវការអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាត ដើម្បីស្ថិរភាពតម្លៃ និងការអភិវឌ្ឍ

2024/10/16 10:33:35 pm        873

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងថា កម្ពុជា កំពុងត្រូវ​ការ​ប្រភព​អគ្គិសនី​ជាង​៧០​ភាគរយ​ពី​ថាមពលស្អាត តាមរយៈរោងចក្រឧស្ម័នធម្មជាតិ ៩០០មេហ្គាវ៉ាត់ ដើម្បីស្ថិរភាពតម្លៃភ្លើង ការ​អភិវឌ្ឍ​ប្រទេស និងទាក់ទាញការវិនិយោគទុនពីបរទេស។

ការលើកឡើងយ៉ាង​ដូច្នេះរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានធ្វើឡើង​ក្នុង​ពិធី​បើកការដ្ឋានសាងសង់រោងចក្រផលិត​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ​អនុភាព ៩០០​មេហ្គាវ៉ាត់ នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បាន​ដាក់គោលនយោបាយ និង​កញ្ចប់​ថវិ​កា​ជា​ច្រើន​ក្នុង​គោល​បំណងកសាងបណ្តាញ​អគ្គិសនី​ឱ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវ​ការ​ទៅ​អនាគត​ ពិសេសប្រភពថាមពលដោយផលិតចេញពីការដុតឧស្ម័នធម្មជាតិ។

ឯកឧត្តម កែវ រតនៈ បានចាត់ទុកថា រោងចក្រផលិតអគ្គិសនី​ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ​អនុភាព ៩០០​មេហ្គាវ៉ាត់ ជាប្រភពអគ្គិសនីធំជាង ហើយក៏ជាប្រវត្តិសាស្រ្ត​មួយ​ដែល​កម្ពុជា​ទទួល​បាន​ដំបូង​ផង​ដែ​រ គ្រារោងចក្រនេះជាខ្នងបង្អែកមួយតភ្ជាប់ទៅកាន់បណ្តាញអគ្គិសនីរបស់ជាតិ បម្រើដល់​ការ​ទាក់​ទាញការវិនិយោគទុនផ្នែកឧស្សហកម្ម រក្សាលំនឹងថាមពលរដ្ឋ និងឈានដល់​ការ​មិន​ខ្វះ​អគ្គិសនី​ទៅ​ថ្ងៃមុខ។

លោក Thomas Pianka នាយកក្រុមហ៊ុន Royal Group Power Co.,Ltd អះអាងថា រោងចក្រ​ផលិត​ថាមពលអគ្គិសនីដែលផ្តើមដំណើរការស្ថាបនានេះ ជារោងចក្រអគ្គិសនីចុងក្រោយបង្អស់ និង​ខ្នាត​ធំបំផុតរបស់ក្រុមហ៊ុន។ រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះដែរ នឹង​បញ្ចូល​នូវ​ឧបករណ៍​ផលិតថាមពលជំនាន់F-Class ចំនួន២ចុងក្រោយ និងមានប្រសិទ្ធភាព​ខ្ពស់​រួម​បញ្ចូល​គ្នា​ឧស្ម័ន​-ចំហាយទឹក ដែលមានថាមពលសុទ្ធ៤៥០MW។

លោក Thomas Pianka គូសបញ្ជាក់ទៀតថា អំឡុងពេលសាង​សង់​រោង​ចក្រ​បាន​ផ្តល់​ការ​ងារ​ចំនួន​២៥០០កន្លែង ក្នុងនោះមានកម្មករដែលរស់នៅក្នុងតំបន់ជាច្រើននាក់ ហើយ​នៅ​ពេល​រោង​ចក្រ​ដំណើរ​ការមានបុគ្គលិកចំនួន៣០០នាក់អនុវត្តការងារនេះ។ បន្ទាប់ពីស្ថាបនារួចរាល់ រោង​ចក្រ​នឹង​លក់អគ្គិសនីទៅអោយអគ្គិសនីកម្ពុជារៀងរាល់ឆ្នាំ ក្រោមកិច្ច​ព្រម​ព្រៀង​ទិញ​ថាមពល​រយៈ​ពេល​៣០​ឆ្នាំ។

ដោយឡែកលោកជំទាវ មិថុនា ភុថង អភិបាលខេត្តកោះកុង បានស្វាគមន៍​ចំពោះ​ការ​សាង​សង់​រោង​ចក្រ​ផលិតអគ្គិសនីឧស្ម័នធម្មជាតិនៅពេលនេះ ដោយលោកជំទាវយល់ថា ថាមពលអគ្គិសនី ជាអាទិភាពគន្លឹះទី៤របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដោយ​វិស័យ​ថាមពល​មិន​ត្រឹម​តែ​ជា​ផ​លិតផលមួយសម្រាប់តែការបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែ​វា​ក៏​ជា​ផលិត​ផល​មួយដ៏ចាំបាច់បំផុតជំរុញឱ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យកាន់តែរីកចម្រើន។

គួរ​កត់សម្គាល់ថា ដំបូងឡើយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបគ្រោងសាងសង់រោងចក្រអគ្គិសនី ដុតធ្យូង​ថ្ម​អានុ​ភាព ៧០០មេហ្គាវ៉ាត់ និងប្រើទុនវិនិយោគសរុប ១,៣ ពាន់លានដុល្លារអាមេរិក ប៉ុន្តែ​ពេល​នេះ​ក្រុម​ហ៊ុនបានបង្វែរមកសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិវិញ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        181
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm