ងើប​ពី​រាប់ ២ដង​នៅ​ទឹក​ទី៤ Tyson Fury ផ្តួល Deontray Wilder ទឹក​ទី១១ ការពារ​ខ្សែក្រវាត់​ទំងន់​ធ្ងន់​ពិភពលោក​

2021/10/11 05:45:22 pm        140

​ប្រដាល់៖ ​មិនគួរ​ឱ្យ​ជឿ​ឡើយ​កីឡាករ​ប្រដាល់​អង់គ្លេស Tyson Fury ត្រូវបាន​កីឡាករ​អាមេរិក Deontry Wilder វាយ​ឱ្យ​ដួល​ និង​ត្រូវបាន​អាជ្ញាកណ្តាល​រាប់​ពីរដង​ក្នុង​ទឹក​ទី៤ តែ​ងើប​មក​បន្ត​ការប្រកួត​រហូត​វាយ​ឱ្យ Wilder បោះបង់​ការប្រកួត​នៅ​ទឹក​ទី១១ វិញ​ដើម្បី​ការពារ​ខ្សែក្រវាត់​ពិភពលោក WBC របស់ខ្លួន​។

​​១២ខែ​បន្ទាប់ពី​ជំនួប​ទី២ របស់​កីឡាករ​ទាំងពីរ​ដែល Tyson Fury បាន​យកឈ្នះ​កីឡាករ​អាមេរិក​រូបនេះ​ម្តង​រួចមកហើយ​នោះ ការប្រកួត​នៅ​កីឡដ្ឋាន T-Mobile Arena ទីក្រុង Las Vegas សហរដ្ឋអាមេរិក​ថ្ងៃអាទិត្យ​ម្សិលមិញ Tyson Fury បាន​បន្ត​ស្ថិតិ​ប្រកួត​មិន​ចាញ់​ក្នុង​អាជីព​ប្រដាល់​របស់ខ្លួន​ឡើងដល់ ៣២ប្រកួត​។ ​​ជាការ​ប្រកួត​ដ៏​ល្អមើល និង​ជក់ចិត្ត​មួយ​ដោយ Fury បាន​វាយ​ឱ្យ Wilder ត្រូវបាន​អាជ្ញាកណ្តាល​រាប់​ម្តង​នៅ​ទឹក​ទី៣ មុនពេល​ដែល Wilder វាយ​ឱ្យ Fury ត្រូវបាន​អាជ្ញាកណ្តាល​រាប់​ដល់​ទៅ​ពីរដង​នៅ​ទឹក​ទី៤ វិញ​។ ​​មិន​នឹកស្មានថា ​ការប្រកួត​អាច​អូសបន្លាយ​វែងឆ្ងាយ​ផងដែរ តែ​ផ្ទុយទៅវិញ Tyson Fury បាន​ទប់​រហូតដល់​ទឹក​ទី១១ និង​វាយ Wilder រហូត​បោះបង់​ការប្រកួត​តែម្តង​។

​​នេះ​ជា​ជ័យជំនះ​ទី៣២ ក្នុង​អាជីព​របស់​កីឡាករ​អង់គ្លេស Tyson Fury ដែល​មានន័យថា​ គេ​នៅតែ​បន្តកាន់កាប់​ខ្សែក្រវាត់​ទំងន់​ធ្ងន់​ពិភពលោក WBC បូករួម​នឹង​ខ្សែក្រវាត់ IBF, WBO និង IBO​។ ​​រំលឹកថា ​កីឡាករ​ទាំងពីរ​ធ្លាប់​ជួបគ្នា​កន្លងមក​ចំនួន​ពីរលើក​រួចមក​ហើយដោយ​លើកដំបូង​នៅ​ឆ្នាំ២០១៨ ស្មើគ្នា និង​ឆ្នាំមុន Tyson Fury យកឈ្នះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm