អេហ្ស៊ីប និងអារ៉ាប៊ីសាអ៊ូឌីត អំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់

2024/10/16 10:34:44 pm        37

ប្រធានាធិបតីអេហ្ស៊ីបលោក អាប់ដែល ហ្វាតា អាល់ស៊ីស៊ី ( Abdel-Fattah al-Sisi) និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីតដែលកំពុងបំពេញព្រះរាជទស្សនកិច្ច និងនាយករដ្ឋមន្ត្រី ម៉ូហាម៉េដា ប៊ីន សាលម៉ាន អាល់ស៊ូដ (Mohammed bin Salman Al Saud)កាលពីថ្ងៃអង្គារ បានព្រមានអំពីភាពធ្ងន់ធ្ងរនៃស្ថានការណ៍ក្នុងតំបន់ ដោយអំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់។

ការិយាល័យប្រធានាធិបតីអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេ បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលកិច្ចប្រជុំមួយ នៅក្នុងរដ្ឋធានីនៃប្រទេសអេហ្ស៊ីប។

ការពិភាក្សា ក៏បានលើកឡើងពីការវិវឌ្ឍនៅក្នុងតំបន់ ជាពិសេសស្ថានភាពនៅតំបន់ហ្កាហ្សាស្ទ្រីប និងប្រទេសលីបង់។ មេដឹកនាំទាំងពីរ បានសង្កត់ធ្ងន់ថា ការបង្កើតរដ្ឋប៉ាឡេស្ទីនដែលមានអធិបតេយ្យភាព ស្របតាមដំណោះស្រាយស្របច្បាប់អន្តរជាតិ គឺជាផ្លូវតែមួយគត់ ដើម្បីសម្រេចបានបទឈប់បាញ់ប្រកបដោយនិរន្តរភាព សន្តិភាព និងសន្តិសុខក្នុងតំបន់។

ពួកគេបានចង្អុលបង្ហាញថា ការប៉ុនប៉ងដើម្បីរំលាយបុព្វហេតុប៉ាឡេស្ទីន នឹងនាំទៅដល់ការបន្តជម្លោះ ក្នុងតំបន់ ដោយអំពាវនាវឲ្យមានជំហានឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង រួមទាំងបទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប និងលីបង់ ក៏ដូចជាការដោះស្រាយស្ថានភាពមនុស្សធម៌ដែលកាន់តែអាក្រក់ និងបញ្ឈប់គោលនយោបាយដែលជំរុញឲ្យតំបន់នេះ ឈានដល់កម្រិតនៃជម្លោះបន្ថែមទៀត។

ពួកគេ ក៏បានអះអាងជាថ្មីអំពីភាពចាំបាច់នៃការគោរពអធិបតេយ្យភាព សន្តិសុខ ស្ថិរភាព និងបូរណភាពទឹកដីរបស់ប្រទេសលីបង់។

មេដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់មួយចំនួន ដោយផ្តោតលើសន្តិសុខនៃតំបន់សមុទ្រក្រហម ក៏ដូចជាស្ថានភាពនៅស៊ូដង់ លីប៊ី និងស៊ីរី។

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        16
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm