មន្ទីរបញ្ចកោណ ជំរុញកុំឲ្យប្រៀបធៀបការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែននិងអ៊ីស្រាអែល

2024/10/16 10:42:59 pm        42

អ្នកនាំពាក្យរងនៃក្រសួងការពារជាតិអាមេរិកអ្នកស្រី Sabrina Singh បានជំរុញកុំឲ្យប្រៀបធៀបការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែននិងអ៊ីស្រាអែល។

នៅឯសន្និសីទសារព័ត៌មានមួយ អ្នកស្រី បានប្រាប់អ្នកយកព័ត៌មានថា ជម្លោះទាំងពីរ ទាមទារសមត្ថភាព និងវិធីសាស្រ្តផ្សេងគ្នា ហើយ «វាពិតជាមានភាពខុសគ្នានៃសង្គ្រាមទាំងពីរនេះ»។

នៅពេលសួរថាហេតុអ្វីបានជាប្រព័ន្ធការពារដែនអាកាសTHAAD របស់អាមេរិក ដែលដាក់ពង្រាយនៅក្នុងប្រទេសប៉ូឡូញ និងរូម៉ានី មិនត្រូវបានប្រើដើម្បីការពារអ៊ុយក្រែន អ្នកស្រី Singh បាននិយាយថា៖   «សមត្ថភាពខុសៗគ្នា សង្រ្គាមផ្សេងគ្នា តំបន់ខុសគ្នា និងការប្តេជ្ញាចិត្តចំពោះអ៊ីស្រាអែល និងអ៊ុយក្រែន ក៏ខុសគ្នាដែរ»។ 

អ្នកស្រី បានបន្ថែមថា សហរដ្ឋអាមេរិក បន្តគាំទ្រប្រទេសទាំងពីរ ដោយគិតអំពីតម្រូវការជាក់លាក់របស់ពួកគេ។

អ្នកស្រី Singh បានបញ្ជាក់ថា៖«រដ្ឋបាលនេះ ក្រសួងការពារជាតិ បន្តគាំទ្រទាំង [អ៊ីស្រាអែល និងអ៊ុយក្រែន] នៅក្នុងតម្រូវការផ្សេងគ្នា ដែលពួកគេត្រូវការ»។

មុននេះ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ប្រព័ន្ធការពារតំបន់ដែលមានរយៈកម្ពស់ខ្ពស់ (THAAD)ដែលផលិតដោយសហរដ្ឋអាមេរិក និងទាហានអាមេរិកចំនួន ១០០នាក់ ត្រូវបានបញ្ជូនទៅ   អ៊ីស្រាអែល ដើម្បីបន្ធូរបន្ថយកង្វល់របស់អ៊ីស្រាអែលអំពីការសងសឹកដ៏មានសក្តានុពលរបស់អ៊ីរ៉ង់ និងការគំរាមកំហែងផ្នែកសន្តិសុខផ្សេងទៀត។

កាលពីថ្ងៃទី ០១ ខែតុលា អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋជ្វីហ្វ ជាការឆ្លើយតបទៅនឹងការសម្លាប់មន្ត្រីជាន់ខ្ពស់មកពីចលនាប៉ាឡេស្ទីនហាម៉ាស ចលនាហេសបូឡា Shia ដែលមានមូលដ្ឋាននៅលីបង់ និងកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ។ ទីក្រុងតេអេរ៉ង់ បាននិយាយថា ៩០ភាគនៃមីស៊ីល បានវាយប្រហារចំគោលដៅដែលបានកំណត់របស់ពួកគេ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        90
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm