​ អ៊ុយក្រែន «កំពុងបាត់បង់ទីតាំង» នៅតំបន់ Kursk ខណៈលោក Putin ប្ដេជ្ញាធ្វើគ្រប់យ៉ាង នៅសមរភូមិ

2024/10/16 10:48:10 pm        198


ប្រភពរុស្ស៊ីបានប្រាប់ថា កងកម្លាំងបានដណ្តើមបានវិញនូវទីតាំង ក្នុងតំបន់ ហើយអ្នកជំនាញម្នាក់អះអាងថា «អ៊ុយក្រែនកំពុងនៅលើមាត់ជ្រោះនៃការចាញ់សង្រ្គាម»។ ប្រភពនោះបាននិយាយថា អ៊ុយក្រែនបានជួបនឹងការបាត់បង់ដ៏ធំ នៅសមរភូមិជួរមុខ ក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី ខណៈដែលលោក Vladimir Putin ប្ដេជ្ញាធ្វើអ្វីៗគ្រប់យ៉ាងដែលលោកអាចធ្វើបាន នៅសមរភូមិ ដើម្បីវាយរុញច្រានការលុកលុយនោះ។

ប្រភពពីរុស្ស៊ីទាំងនោះបានអះអាងថា កងកម្លាំងរុស្ស៊ីដណ្តើមបានទីតាំង នៅតំបន់ Kursk Oblast។ ហើយបានបន្ថែមថា ទាហានរបស់លោក Putin ក៏បានធ្វើការវាយលុកលើទិសដៅ នៅទីក្រុង Kurakhove និងបានរុលទៅមុខ នៅភាគឦសានទីក្រុង Vuhledar ក្នុងតំបន់ Donetsk របស់អ៊ុយក្រែន។ ជាមួយនឹងស្ថានភាព នៅសមរភូមិជួរមុខជាច្រើននេះ វាបានជំរុញឲ្យមានការភ័យខ្លាចពីការមានមហន្តរាយ នៅអ៊ុយក្រែន។

ប្រភពពីផ្នែកការពារជាតិម្នាក់ បានប្រាប់សារព័ត៌មាន Daily Express ថា៖ «ខ្ញុំកំពុងនិយាយទៅកាន់មន្ត្រីយោធាអង់គ្លេសជាន់ខ្ពស់ម្នាក់ នៅថ្ងៃនេះ។ លោកបានប្រាប់ខ្ញុំថា អ៊ុយក្រែន កំពុងទៅកៀកនឹងមាត់ជ្រោះនៃការចាញ់សង្រ្គាមជាមួយរុស្ស៊ីហើយ។ វាជារឿងធ្ងន់ធ្ងរណាស់»។

ដោយឡែក វិទ្យាស្ថានសម្រាប់ការសិក្សាពីសង្គ្រាម (ISW) ជាស្ថាប័នស្រាវជ្រាវឈានមុខគេមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនដែលគ្របដណ្តប់លើជម្លោះ ក៏បានផ្តល់បច្ចុប្បន្នភាពថ្មីផងដែរ អំពីស្ថានភាពនៅតំបន់ Kursk ។ តាមរយៈការសរសេរនៅលើបណ្ដាញសង្គម X វិទ្យាស្ថាន ISW បានឲ្យដឹងថា៖ «ប្រភពរុស្ស៊ីបានអះអាងថា កងកម្លាំងរុស្ស៊ីដណ្តើមបានវិញនូវទីតាំង ក្នុងតំបន់ Kursk Oblast។ ថ្មីៗនេះ កងកម្លាំងអ៊ុយក្រែនបានដណ្តើមគ្រប់គ្រងលើទីតាំង នៅភាគកណ្តាលទីក្រុង Toretsk»។

ជាមួយគ្នានេះដែរ រូបថតថ្មីដ៏គួរឲ្យភ្ញាក់ផ្អើល ក៏បានលេចចេញមកផងដែរ បន្ទាប់ពីការវាយប្រហារដោយរ៉ូកែតរុស្ស៊ីដ៏ឃោរឃៅទៅលើប្រទេសអ៊ុយក្រែន បានធ្វើឲ្យទីក្រុងមួយមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ហើយមីស៊ីលដែលបានបាញ់ទៅទីក្រុង Mykolaiv ភាគខាងត្បូង បានសម្លាប់មនុស្សម្នាក់ និងរបួស ១៦នាក់ទៀត កាលពីព្រឹកព្រលឹមថ្ងៃអង្គារ (ទី១៥ ខែតុលា)៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        48
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        78
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm