វេណេស៊ុយអេឡា ច្រានចោលចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក

2024/10/16 10:53:38 pm        50


រដ្ឋាភិបាលប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃអង្គារ បានច្រានចោលយ៉ាងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ទាក់ទងនឹងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។

ក្រសួងការបរទេសវ៉េណេស៊ុយអេឡា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Blinken ប្រកាន់យកការធ្វើអត្ថាធិប្បាយក្លែងក្លាយ និងគ្មានប្រភពច្បាស់លាស់ប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនវេណេស៊ុយអេឡា ហើយ បានទទូចលើការសមគំនិតរបស់លោក ជាមួយក្រុមជ្រុលនិយមហិង្សា ។

មន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា វាជារឿងចាំបាច់ដែលការបោះឆ្នោតរបស់ប្រជាជនវេណេស៊ុយអេឡា ត្រូវបានគោរពយ៉ាងពិតប្រាកដ ដោយនិយាយយោងទៅលើលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី២៨ ខែកក្កដា របស់ប្រទេសវេណេស៊ុយអេឡា។ 

ជាការឆ្លើយតប ក្រសួងការបរទេសវ៉េណេស៊ុយអេឡា បាននិយាយថា ការជាប់ឆ្នោតជាថ្មីមួយអាណត្តិទៀតរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro គឺជាការបង្ហាញពីការគាំទ្រដ៏ពេញនិយម ដែលពេញចិត្តដោយបដិវត្តន៍បូលីវ៉ា។

ក្រសួង ក៏បានរិះគន់ការប្រព្រឹត្ត «អាណានិគមនិយមបែបថ្មី» របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការបម្រើជា «មូលដ្ឋាននៃការគាំទ្រសម្រាប់ក្រុមហ្វាស៊ីសនិយមក្នុងស្រុក» ដែលប៉ុនប៉ងធ្វើឱ្យអន្តរាយដល់ស្ថាប័ននានារបស់ប្រទេសវេណេស៊ុយអេឡា។ វ៉េណេស៊ុយអេឡា បានជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោះស្រាយបញ្ហាធ្ងន់ធ្ងរដែលខ្លួនកំពុងប្រឈមមុខ ហើយបញ្ឈប់រាល់ការជ្រៀតជ្រែកឥតឈប់ឈរទាំងអស់របស់ខ្លួន នៅក្នុងកិច្ចការរបស់ប្រជាជនវេណេស៊ុយអេឡា។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        37
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        107
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm