នគរបាល​ជាតិ និង​អគ្គិសនី​កម្ពុជា​ចែកគ្នា ១​ពិន្ទុ​ម្នាក់​ក្នុង​ជំនួប​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​

2021/10/11 06:01:30 pm        96

​បាល់ទាត់៖ ក្រុម​នគរបាលជាតិបាន​ប្រកួត​ស្មើ​ក្រុម​ភ្ញៀវ​អគ្គិសនី​កម្ពុជាដោយ​លទ្ធផល ២-២ ក្នុងជំនួប​បញ្ចប់​រដូវ​កាល​របស់ខ្លួននៃ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ នៅ​កីឡដ្ឋាន 7NG កាលពី​ល្ងាច​ថ្ងៃទី​១០ ខែតុលា​ម្សិលមិញ។​

​ជំនួប​ដ៏​តានតឹង​នេះ អគ្គិសនី​កម្ពុជាបាន​បើក​ការ​នាំមុខ​ក្រុម​ម្ចាស់​ផ្ទះ​ម្ដង​ជា​ពីរដងដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ សា ទី នៅ​នាទី​ទី​៩ និង​កីឡាករ ឈឿង វី​ស៊ី​នុ នៅ​នាទី​៣១ តែ​ត្រូវបាន​នគរបាលជាតិវាយបក​ស្មើ​ជា​បន្ដបន្ទាប់ដោយ​កីឡាករ សំ វ៉ាន់​និ​ត នៅ​នាទី​២៨ និង​កីឡាករ មុំ សុធា​វ៉ាន់ នៅ​នាទី​៦១។​ ​នៅ​ចុង​វគ្គ​ទី​២ ក្រុម​ទាំងពីរបាន​ព្យាយាម​វាយ​សម្រុក​គ្នា​កាន់តែខ្លាំង រហូត​មានការ​ប៉ះទង្គិចត្រូវបាន​អាជ្ញាកណ្ដាល​ពិន័យ​កាត​លឿង​ជាច្រើន​ទៀតផង តែ​គ្មាន​ក្រុម​ណា​អាច​ស្វែងរក​គ្រាប់​បាល់​បន្ថែម​បាន​នោះទេ មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួតដោយ​រក្សា​លទ្ធផល​ស្មើគ្នា ២-២ ធ្វើ​ឲ្យ​នគរបាលជាតិមិនអាច​សងសឹក​ក្រុម​អគ្គិសនី​កម្ពុជា​បានឡើយ បន្ទាប់ពី​រង​បរាជ័យ​ក្រៅ​ដី ៣-២ កាលពី​ជើង​ទី​១។​

​តែ​យ៉ាងណា​ការចែក​គ្នា ១​ពិន្ទុ​សម្រាប់​ការប្រកួត​ចុងក្រោយនា​រដូវ​កាល​ឆ្នាំ​២០២១ នេះបានធ្វើ​ឲ្យ​ក្រុម​នគរបាលជាតិស្ដារ​លទ្ធផល​បានល្អ​ប្រសើរ​មកវិញ បើ​ធៀប​នឹង​ការប្រកួតកាលពី​ជើង​ទី​១ ដោយ​ពួកគេ​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៩ និង​មាន ១៤​ពិន្ទុបន្ទាប់ពី​ឆ្លងកាត់ ១៦​ប្រកួត​ឈ្នះ៣ ស្មើ៥ និង​ចាញ់៨ ខណៈ​ក្រុម​អគ្គិសនី​កម្ពុជាបាន​ឈរ​ចំណាត់ថ្នាក់​លេខ​១១ និង​មាន ១៣​ពិន្ទុជាមួយ​លទ្ធផល ១៦​ប្រកួត​ដូចគ្នា​ឈ្នះ៣ ស្មើ៤ និង​ចាញ់ ៩​ប្រកួត៕

​អត្ថបទ លី ឈុន​ឡា​, រូបភាព​ផ្សាយ​ផ្ទាល់ ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm