អូស្ត្រាលីនឹងវិនិយោគរាប់ពាន់លានដុល្លារ លើរោងចក្រផលិតនាវាមុជទឹកនុយក្លេអ៊ែរ

2024/10/16 10:56:11 pm        93


ប្រទេសអូស្ត្រាលីបានឲ្យដឹងនៅថ្ងៃពុធ (ទី១៦ ខែតុលា) នេះថា ខ្លួននឹងបណ្តាក់ទុនរាប់ពាន់លានដុល្លារក្នុងរយៈពេល ២ទសវត្សរ៍ខាងមុខ ដើម្បីពង្រីករោងចក្រផលិតនាវា នៅភាគខាងលិចអូស្ត្រាលី ដែលនឹងក្លាយជាមជ្ឈមណ្ឌលថែទាំ សម្រាប់កងនាវាមុជទឹករបស់ខ្លួន ដើរដោយថាមពលនុយក្លេអ៊ែររបស់សម្ព័ន្ធ AUKUS។

រដ្ឋមន្ត្រីការពារជាតិ លោក Richard Marles បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលនឹងធ្វើការវិនិយោគដំបូងចំនួន ១២៧លានដុល្លារអូស្ត្រាលី (៨៥លានដុល្លារ) ក្នុងរយៈពេល ៣ឆ្នាំ ដើម្បីកែលម្អគ្រឿងបរិក្ខារ នៅឯរោងចក្រផលិតនាវា Henderson ក្បែរទីក្រុង Perth។

លោក Marles បាននិយាយថា៖ «តំបន់ការពារជាតិ នៅ Henderson នឹងធ្វើឲ្យប្រសើរឡើងដល់ឧស្សាហកម្មផលិតនាវា និងនិរន្តរភាពរបស់អូស្ត្រាលី ខណៈពេលដែលគាំទ្រដល់ការកសាងនាវាកងទ័ពជើងទឹកជាបន្តបន្ទាប់ នៅភាគខាងលិចអូស្ត្រាលី និងផ្លូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អូស្ត្រាលី»។

គួរបញ្ជាក់ថា កតិកាសញ្ញាការពារជាតិ AUKUS ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២១ រវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក នឹងឃើញអូស្ត្រាលីទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន ៥ ពីទីក្រុងវ៉ាស៊ីនតោន នៅដើមទសវត្សរ៍ឆ្នាំ២០៣០ មុនពេលរួមគ្នាសាងសង់ និងប្រតិបត្តិការលំដាប់ថ្នាក់ថ្មី SSN-AUKUS ជាមួយចក្រភពអង់គ្លេស ប្រហែល ១ទសវត្សរ៍ក្រោយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm