ទេយ្យទាន និងថវិការសរុបជិត១ម៉ឺនដុល្លារ ត្រូវផ្តល់ជូនកាកបាទក្រហមខណ្ឌបឹងកេងកង សម្រាប់យកទៅធ្វើទានសប្បុរសបន្ត

2024/10/17 12:22:15 am        100

ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៌ក្នុងសង្គមជាតិ សម្តេចព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម បានឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកា សរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរខណ្ឌ សម្រាប់ការយកទៅប្រើប្រាស់ជាទានសប្បុរសបន្ត ចែកជូនដល់ប្រជាពលរដ្ឋ ជាជនក្រីក្រ , ជនខ្វះខាតគ្មានទីជម្រក , ទុរគត៌ជន , ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាដើម ។ 

ពិធីប្រគល់-ទទួល ទេយ្យទាន ទេយ្យវត្ថុ និង ថវិកានេះ ធ្វើឡើងនៅវេលារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ នៅវត្តលង្កាព្រះកុសុមារាម ក្រោមវត្តមានដឹកនាំទទួលដោយឯកឧត្តមសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងព្រះអធិបតិភាពប្រគល់ដោយសម្តេច ព្រះធម្មលិខិតបណ្ឌិត សៅ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ព្រមទាំងព្រះសង្ឃទាំងអស់នៅក្នុងវត្ត ។ 

លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានថ្លែងអំណអរគុណដល់ទឹកប្រទ័យរបស់សម្តេចចៅអធិការវត្ត ដែលជានិច្ចកាលតែងតែចូលរួមចំណែកកិច្ចការងារមនុស្សធម៍ជួយឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកា ដល់អាជ្ញាធរខណ្ឌជាបន្តបន្ទាប់រហូតមក ។

ជំនួយផ្តល់ឱ្យនៅពេលនេះ លោកអភិបាលខណ្ឌ សន្យាថានិងយកទៅប្រើប្រាស់ឱ្យចំទិសដៅ ពោលគឺត្រៀមបែងចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយផ្ទាល់ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬសាសនាអ្វីឡើយ ពោលគឺអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណែនាំរបស់កាកបាទប្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំប្រកបដោយកត្តិបណ្ឌិតវៀងវៃ ហើយក៏ជាមាតាចិត្តធម៌របស់កម្ពុជា ដែលសម្តេចមានទឹកចិត្តសប្បុរសខ្ពស់ តែងគិតគូរពីសុខទុក្ខប្រជាជនក្នុងប្រទេសជាតិទាំងមូល គ្រប់កាលះទេសះ ។ 

សូមបញ្ជាក់ថា ទេយ្យទាន ទេយ្យវត្ថុ និងថវិការដែលកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងទទួលបាន រួមមាន ៖ អង្ករ ១តោន  ទឹកក្រូច ៥០កេស , មីម៉ាម៉ា ៥កេសធំ , តែ ១១កេសធំ , ទឹកសុទ្ធ ៥០កេស , ទឹកដោះគោ ៧កេសធំ , ស្ករស ១០កេសធំ , សម្ភារៈផ្ទះបាយ ៣៧ឈុត បច្ច័យចំនួន ៤,០០០,០០០រៀល ដោយសរុបសម្ភារៈទាំងអស់ខាងលើ ជាបច្ច័យចំនួន ៣២,៤៧៦,០០០រៀល ៕ លីហេង

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm