រដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកពិធីបរិច្ចាគឈាម និងបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីរាជការ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

2024/10/17 12:35:40 am        86

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម និងបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីរាជការនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ។

​ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានមានប្រសាសន៍ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅក្នុងរយៈពេលជាង១ឆ្នាំនេះ នៃអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ ក្រោមការចង្អុលបង្ហាញនិងណែនាំដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ធ្វើឲ្យមន្ទីរពេទ្យកាន់តែមានការរីកចំរើនបន្ថែមទៀតនិងទទួលបានការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ទាំងនេះគឺដោយសារកត្តាសាមគ្គីភាពផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងការលើកកម្ពស់ការបំរើសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈនិងក្រមសីលធម៌ខ្ពស់ រួមទាំងមានបច្ចេកទេស និងបច្ចេកវិទ្យាទំនើបផងដែរ។ ការបរិច្ចាគឈាម គឺជាអំពើសប្បុរសធម៌ដ៏សំខាន់ដែលអាចជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ជារៀងរាល់ថ្ងៃ។ នេះគឺជាមធ្យោបាយដ៏សាមញ្ញមួយប៉ុន្តែស៊ីជម្រៅក្នុងការរួមចំណែករបស់បុគ្គលិកសុខាភិលដល់សហគមន៍របស់យើង។ 

ចំណែកលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២៣កន្លងមក យើងត្រូវការឈាម មួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃសរុបមានជាង៣០០ ទៅ៣៥០ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត១៤៣,១៤៣ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគ្របដណ្តប់ជាង៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ប៉ុន្តែការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ ១៩.៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី៩០% នៃតម្រូវការនេះ។ បើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។

មន្រី្តរាជការ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងនិសិ្សតមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះអាយុជីវិត បានលើកឡើងយ៉ាងដូច្នេះថា...សម្លេងមន្រី្តរាជការ និសិ្សតត ៦នាក់ យកជាង០១នាទី...(sound 01) 

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា តាមការសង្កេតរបស់ក្រសួងសុខាភិបាល គឺមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាមន្ទីរពេទ្យមានគុណភាព។ ឯកឧត្តម រដ្ឋមន្រី្ត សូមថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចបានគាំទ្រការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ។ ដែលមែនទែនទៅ សម្តេចបានបរិច្ចាគឈាម ជាប្រចាំផងដែរ និងសូមកោតសរសើរដល់មន្រី្តរាជការមានស្នាដៃ ដែលទទួលបានការបំពាក់គ្រឿងឥស្សរិយយសការងារនាថ្ងៃនេះ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        101
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        206
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm