ប្រមុខ UNRWA៖ ការដួរលំដែលអាចកើតមានក្នុងប្រតិបត្តិការ នៅហ្កាហ្សា «ជិតកើតឡើងហើយ»

2024/10/17 02:43:52 am        98

ទីភ្នាក់ងារជំនួយជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNRWA ជិតដល់ពេលវេលាដែលអាចដួលរលំហើយ សម្រាប់ប្រតិបត្តិការរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយសារតែស្ថានភាពកាន់តែស្មុគស្មាញខ្លាំងឡើងៗ។ នេះបើតាមការឲ្យដឹងពីប្រមុខរបស់ទីភ្នាក់ងារនេះ នាថ្ងៃពុធ (ទី១៦ ខែតុលា) នេះ។

ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ប្រមុខ UNRWA លោក Philippe Lazzarini បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំនឹងមិនលាក់លៀមការពិត ដែលថា យើងអាចនឹងឈានដល់ចំណុច ដែលយើងនឹងមិនអាចដំណើរការបានទៀតទេ។ យើងខិតកាន់តែកៀកនឹងការដួលរលំដែលអាចកើតមានហើយ។ តែបើសួរថា តើនៅពេលណា? ខ្ញុំមិនដឹងនោះទេ។ ប៉ុន្តែយើងកំពុងទៅកាន់តែកៀកខ្លាំងណាស់ហើយ»។

លោកបាននិយាយថា ទីភ្នាក់ងារនេះកំពុងជួបប្រទះនឹងវិបត្តិចម្រុះ ដែលមានទាំងការគំរាមកំហែងផ្នែកហិរញ្ញវត្ថុ និងនយោបាយ ចំពោះអត្ថិភាពរបស់ខ្លួន បន្ថែមពីលើការលំបាក ក្នុងប្រតិបត្តិការប្រចាំថ្ងៃ ដោយសារជំនួយ គឺកាន់តែត្រូវការជាចាំបាច់ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីជំងឺ និងទុរ្ភិក្ស។

ហើយលោកបានបន្ថែមថា ខណៈជិតឈានចូលដល់រដូវរងា ដោយប្រព័ន្ធភាពស៊ាំរបស់មនុស្សចុះខ្សោយ មានហានិភ័យយ៉ាងពិតប្រាកដ ដែលគ្រោះទុរ្ភិក្ស ឬកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ អាចក្លាយជាបញ្ហាមួយខ្ពស់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        241
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        283
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        262

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm