រថយន្តដឹកប្រេង បានផ្ទុះនៅតំបន់ភាគខាងជើងប្រទេសនីហ្សេរីយ៉ា បានសម្លាប់មនុស្សយ៉ាងហោច ១០៤នាក់ និងមនុស្សរាប់រយនាក់ផ្សេងទៀតរងរបួស ពេលដែលពួកគេប្រញ៉ាយគ្នាដណ្តើមប្រេងលេចចេញពីសឺទែនរថយន្ត នៅកន្លែងកើតហេតុ ។
នគរបាលនិយាយប្រាប់ BBCថា អគ្គិភ័យ បានឆាបឆេះរថយន្តក្រឡាប់ ដែលត្រូវបានបិទដោយក្រុមមន្រ្តី ក្រោយពេលជួបគ្រោះថ្នាក់ ។
ដោយឡែក មនុស្សរាប់រយនាក់ផ្សេងទៀតដែលបានរងរបួស ក្នុងហេតុការណ៍ផ្ទុះរថយន្តនេះ ត្រូវបាននាំទៅកាន់មន្ទីរពេទ្យនៅទីក្រុង Ringim ស្ថិតក្នុងរដ្ឋ Jigawa ដោយភាគច្រើននៃពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ៕