ក្រសួងការពារជាតិ ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ដល់ពលរដ្ឋ បន្ទាប់ពីដូសទី១និងទី២ ទទួលបានជោគជ័យ

2021/10/11 07:05:49 pm        579

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅខណ្ឌ មួយចំនួននៃរាជធានីភ្នំពេញ បន្ទាប់ពីយុទ្ធនាការផ្ការីកចាក់ដូសទី១ និងទី២ ទទួលបានជោគជ័យ និងសម្រេច បានស្ទើតែមួយរយភាគរយ ហើយការចាក់នូវដូសទី៣នេះ នឹងប្រើប្រាស់កងកម្លាំងពេទ្យយោធារាប់ពាន់នាក់ផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយពីអញ្ជើញចូលរួមបើកជាផ្លូវការនៃយុទ្ធនាការ​ចាក់​វ៉ាក់សាំងដូស ទី៣ឬដូសជំរុញជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋានកងពលលេខ៧០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ​មន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា បានលើកឡើងថា យុទ្ធនាការ​ចាក់​វ៉ាស់ដូស​ទី៣នេះ គឺជាគន្លឹះដ៏សំខាន់បំផុតសម្រាប់ជួយការពារបងប្អូនប្រជាពលរដ្ឋខ្មែរមិនឲ្យឆ្លងនូវមេរោគកូវីដ១៩ ក៏ដូចជាបន្សាំទៅ នឹងសង្គមផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមថា យុទ្ធនាការចាស់វ៉ាក់សាំងដូសទី៣នេះ នឹង​ប្រព្រឹត្តិទៅយ៉ាងរលូនដូចដូសមុនៗ យ៉ាងដូច្នេះដែរ ហើយដើម្បីបង្ការ​អាយុជីវិតរបស់​ប្រជាជនខ្លួន រាជ​រដ្ឋាភិបាលមិនរាថយ និងមិនបានខ្វល់ចំពោះបុគ្គល​អគតិ​មួយក្តាប់តូច​ធ្វើការ​បន្ទោស​បង្អាប់​យ៉ាងណាក៏ដោយនោះ។

ទាក់ទងនឹងយុទ្ធការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋ​លេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​កូវីដ១៩ (គ.វ.ក១៩) បានថ្លែងថា យុទ្ធនាការផ្ការីកចាក់វ៉ាក់សាំងដូសទី៣នេះ គឺកើតចេញពីទឹកចិត្ត​ដ៏​សប្បុរសធម៌​បំផុត របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយ​សង្រ្គោះអាយុជីវិតរបស់​មនុស្សរាប់លាននាក់ ដែលកំពុងរស់នៅប្រទេសកម្ពុជា ដោយមិនបាន​រើសអើង​ជាតិសាស្រ្ត និងនិន្នាការអ្វីនោះឡើយ។

ការចាក់វ៉ាក់សាំងនូវដូសទី៣ ឬដូសជំរុញនេះ នឹងធ្វើឡើងដូចនាពេលកន្លងទៅដែរ ដោយការចាក់ នេះនឹងមិនគិតថ្លៃ មិនថាជនជាតិខ្មែរ ឬជនជាតិបរទេសណានោះឡើយ គឺរាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យចាក់ទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យមានការបន្សាំនូវមេរោគកូវីដ១៩ ចូលក្នុងសហគមន៍ និង​ក៏ដើម្បីបើកដំណើរ ការសាលារៀន និងសេដ្ឋកិច្ចនៅកម្ពុជាឡើងវិញ​នាពេលឆាប់ៗខាងមុខនេះផងដែរ។

យ៉ាងណាក៏ដោយនៅក្នុងសន្និសីទសារព័ត៌មានដដែលនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បាន​ក្រើនរំលឹក និងអំពាវនាវយ៉ាងទទួចដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បើទោះបី​ជា​បានចាក់វ៉ាក់សាំងរួចរាល់ហើយក្តី ក៏ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់បំផុតនូវិធានការ​របស់ក្រសួងសុខាភិបាល ​អង្គការសុខភាពពិភពលោក ជាពិសេសអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន «៣កុំ ៣ការពារ» ជាដើមនោះ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        238
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm