ប្រជាពលរដ្ឋជិត១ពាន់នាក់ សម្ដែងការអរគុណចំពោះសម្តេចធិបតី ដែលយកចិត្តទុកដាក់​លើសុខុមាលភាព​ប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

2024/10/17 04:14:50 pm        221

កំពង់ឆ្នាំង ៖ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៦និង១៧ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋ​ប្រមាណជិ​ត​១​ពាន់​នាក់ទៀត រស់នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានមកពិនិត្យព្យាបាលជម្ងឺ ដែល​ក្រុម​គ្រូ​ពេទ្យនៃមន្ទីរសុខាភិបាលខេត្ត បានចុះទៅពិនិត្យព្យាបាលដល់មូលដ្ឋាន និងបាន​សម្ដែង​ការអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានយចិត្ត​ទុក​ដាក់​​លើ​សុខុមាល​ភាព​ប្រជាពលរដ្ឋនៅមូលដ្ឋានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីធានាបាន​នូវ​សុខុមាលភាពនៅក្នុងសង្គមអោយកាន់តែមានភាពប្រសើរឡើង ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានឱ្យដឹងថា នៅថ្ងៃនេះ ក្រុមគ្រូពេទ្យជំនាញ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង រួមនឹងរថយន្តគ្លីនិក ដែលភ្ជាប់ជាមួយឧបករណ៍បរិក្ខាពេទ្យទំនើប បាន​ចុះ​មក​ពិនិត្យ និង​ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសពិនិត្យលើជម្ងឺរបេង ឡើង​ជាតិ​ស្ក និងជំងឺ​ឡើងឈាម ។ ការនាំយកនូវសេវាសុខាភិបាលមកដល់មូលដ្ឋានបែបនេះ គឺ​ដើម្បី​ចូល​រួម​លើកកម្ពស់សុខមាលប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ។ ការផ្តល់​សេវា​សុខា​ភិបាល​នៅ​តាម​មូល​ដ្ឋានបែបនេះ គឺជាលើកទី៣២ហើយក្នុងឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តបានចុះជួបប្រជាពលរដ្ឋតាមមូលដ្ឋានដែលមានជំងឺ ដូចជា​នៅ​តាម​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ដើម្បីផ្តល់នូវ​ភាពងាយ​ស្រួលប​ន្ថែម​ទៀត​ជូន​ប្រជា​ពលរដ្ឋ​ធ្វើ​យ៉ាង​ណាឱ្យសុខភាពពួកគាត់កាន់តែភាពប្រសើរឡើងថែមទៀត និងបាន​ចូល​រួម​កាត់​បន្ថយ​ជា​មួយ​ការចំណាយរបស់បងប្អូនផងដែរ។

តំណាងប្រជាពលរដ្ឋបានអោយដឹងថា៖ ពួកគាត់ពិតជាសប្បាយចិត្តណាស់ ក្រោយ​ឃើញ​វត្ត​មាន​របស់​ក្រុម​គ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង, ចុះមកពិនិត្យ​ព្យាបាល​ជូន​ប្រជា​ពលរដ្ឋ​ដល់​មូល​ដ្ឋាន​បែ​បនេះ ដោយមិនគិតសេវា ពេលវេលា ឬប្រាក់កម្រៃអ្វីឡើយ។ ការចុះ​មក​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋបែបនេះ គឺប្រជាពលរដ្ឋទាំងអស់ទទួលបានប្រយោជន៍ច្រើនណាស់ គឺ​មិន​ចាំ​បាច់​ចំណាយថវិការក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ មិនបាច់ធ្វើដំណើរ​ឆ្លង​កាត់​គ្រោះ​ថ្នាក់​តាម​ផ្លូវ មិនបាច់ចំណាយថវិការលើថ្នាំសង្កូវ និងបានប្រាស្រ័យ​ទាក់​ទង​គ្នា​ល្អ​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​ទាំង​អស់​ទៀតផង។ ក្នុងនាមប្រជាពលរដ្ឋ សុំថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត, លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ដែលបាន​យក​ចិត្ត​ទុកដាក់​ដល់​សុខុមាល​ភាព​ប្រជាពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​ជន​បទ​បែបនេះ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        145
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm