សម្តេចធិបតី ប្រកាសផ្តល់អាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស ដល់កុមារនៃអង្គការ PSEនិង CCF

2024/10/17 06:41:43 pm        238

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស (ប្រទេសចិន) ដល់កុមារនៃអង្គការ ដើម្បីភាពញញឹម នៃកុមារ (PSE) និងអង្គការមូលនិធិកុមារកម្ពុជា-CCF ជាមួយនឹងការប្រកាសផ្តល់នូវអហារូបករណ៍ដែរនោះ សម្តេច ក៏បានអំពាវនាវដល់កុមារនៃអង្គការទាំងពីរ ឲ្យបន្តខិតខំសិក្សាបន្ថែមទៀត ដើម្បីអនាគតខ្លួនឯង។

ក្នុងឱកាសឆ្លៀតចុះជួបសំណេះសំណាលដោយគ្មានការត្រៀមទុក និងរៀបចំអាហារជូនដល់កុមារ និងលោកតា លោកយាយនៅអង្គការ ដើម្បីភាពញញឹម នៃកុមារ (PSE) និងអង្គការ​មូលនិធិកុមារ​កម្ពុជា-CCF ដើម្បីជាការអបអរសាទរ ថ្ងៃចម្រើនជន្មាយុ៤៧ ឈាន​ចូល៤៨ឆ្នាំ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានប្រកាសផ្តល់​អាហារូបករណ៍​ដល់សិស្សានុសិស្ស​ទាំងអស់ ​នៃអង្គការខាងលើនេះ ថែមទាំងជួយទំនុក​បម្រុងផ្សេងៗទៀត​ផងដែរ សម្រាប់អង្គការ​ទាំងនេះ ដើម្បី​ជួយ​ដល់កុមារ ​និងលោកតា លោកយាយកម្ពុជាដែលកំពុងសិក្សា ​និង​ស្នាក់​អាស្រ័យ​ជាមួយអង្គការទាំងពីរខាងលើនេះ។

នៅក្នុងឱកាសអបអរសាទរ ថ្ងៃចម្រើនជន្មាយុនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ​ក៏បានប្រកាសផ្តល់ថវិកា ដល់​អង្គការទាំងពីរចំនួន៤០លានរៀល អង្ករ មី និងភេសជ្ជៈមួយចំនួនទៀតផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះប្រធានអង្គការទាំងពីរ ដែលបាន​ជួយដល់​រាជរដ្ឋាភបាល ក៏ដូចប្រជាពលរដ្ឋខ្មែរបានយ៉ាងច្រើន តាមរយៈការជួយចិញ្ចឹមកុមារកម្ពុជា និង​ការផ្គត់ផ្គង់​គ្រប់បែបយ៉ាងឲ្យពួកគេមានការសិក្សាខ្ពស់​ រហូតដល់បានរៀននៅក្រៅប្រទេសផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        15
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        227
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm